Facebook គឺជាបណ្តាញសង្គមយក្សដ៏ធំមួយ ដែលមានការប្រើប្រាស់យ៉ាងច្រើននៅជុំវិញពិភពលោក។ មនុស្សប្រើប្រាស់វាក្នុងមធ្យោបាយទាក់ទងគ្នា ដែលវាមានលក្ខណៈងាយស្រួល និងមានភាពរហ័សទាន់ចិត្ត មិនតែប៉ុណ្ណោះ វាក៏អាចប្រើប្រាស់ក្នុងការទំនាក់ទំនងក្រៅប្រទេសទៀតផង។
Facebook មិនមែនអាចត្រឹម តែបានប្រើក្នុង កុំព្យូទ័រប៉ុណ្ណោះទេ ប៉ុន្តែវាអាចប្រើបាននៅក្នុងឧបករណ៍អេឡិចត្រូនិចមួយចំនួនបានផងដែរ ឲតែអាចភ្ជាប់ទៅកាន់ អ៊ីនធើណេតបាន។ ការប្រើប្រាស់ Facebook តាមស្មាតហ្វូននៅក្នុងពេលបច្ចុប្បន្នមានការពេញនិយមខ្លាំងណាស់ ដែលក្រុមហ៊ុន Facebook បានបង្កើតជា Facebook App មួយដាច់មុខសំរាប់ដំនើរការលើប្រព័ន្ធប្រតិបត្តិការណ៍ធំៗចំនួន 3 ដូចជា iOS, Android និង Window Phone ដែលវាពិតជាផ្តល់ភាពងាយស្រួលមែនទែន ដល់អ្នកដែលប្រើស្មាតហ្វូន និងថេប្លេត។
ពីមួយជំនាន់ទៅមួយជំនាន់ Facebook បានបង្កើតកំណែប្រែថ្មី នៃការអាប់ដេត Facebook App របស់ខ្លួនឲកាន់តែមានភាពប្រសើរឡើង មាន Interface ស្រស់ស្អាត ដំនើរការលឿន និងមានភាពទាក់ទាញជាងជំនាន់មុនៗ។ ថ្មីៗនេះដែរ កំនែប្រែថ្មីរបស់ Facebook App ទើបតែបានបញ្ចេញ និងបានដាក់ឲទាញយក នៅក្នុង Appstore របស់ iOS តែប៉ុណ្ណោះ។ កម្មវិធី Facebook សំរាប់ iOS មួយនេះ បានឡើងទៅដល់ជំនាន់ទី 11.0 ហើយ។
កំនែប្រែថ្មីនៅក្នុង ជំនាន់ទី 11.0 នេះមានដូចជា
- អាចមើលបាននូវរាល់សកម្មភាព Friend របស់អ្នក
- អាចចែករំលែកនូវ ពត៌មានជាអក្សរ រូបភាព និងវីដេអូបានផងដែរ
- ទទូលបានការក្រើនរំលឹក ជាលក្ខណៈ Notification នៅពេលមិត្តរបស់អ្នក Like និង Comment នៅលើព៌តមានដែលអ្នកបានបង្ហោះ
- អាចផ្ញើសារ និងមានលទ្ធភាពជជែកកំសាន្តជាលក្ខណៈ ក្រុមបានផងដែរ
- អាចលេង ហ្គេម និងអាចប្រើប្រាស់កម្មវិធីជាលក្ខណៈ Online នៅលើ Facebook តាមដែលអ្នកពេញចិត្ត
- ការស្វែងរក នៅក្នុង Search មានភាពរហ័សជាងមុន និងមានការរក្សានូវអ្វីដែលយើងបាន Search នោះជា History បានផងដែរ
- អាចមើល និងកែការកំនត់ Privacy របស់អ្នក ក៏អាចកែនូវ ព៌តមានផ្ទាល់ខ្លួនរបស់អ្នកបានផងដែរ
- ដោះស្រាយបញ្ហាកំហុសឆ្គង បច្ចេកទេស និង Error ជាដើម
- បង្កើនភាពរលូន នៃរាល់ Functions របស់ Facebook និងបង្កើនល្បឿនដំនើរការ។
.jpg)

No comments:
Post a Comment