About Me


ខណៈនេះខ្ញុំបាទ អេង ឧត្តម  តំណាងឱ្យស្ថាបនិក ក្រុមអភិវឌ្ឍន័ ក្រុម  និងបុគ្គលិកទាំងអស់របស់វ៉ិបសាយ នឹង Blog  Lift Be Hope  Group នឹង IT CAM បានសម្រេចបញ្ចេញនូវសមិទ្ធិផលមួយតាមរយៈការចែកតំលៃកនូវចំណេះដឹងតាម វ៉ិបសាយនឹង តាមរយះ Blog ហើយនឹងមួយចំនួនទៀតតាមរយះបណ្តាញសង្គមផងដែរ​ហើយក៏ជាលទ្ធផលនៃការងារ របស់យើងដែលបានខិតខំ ចំណាយពេលវេលាអស់ជាច្រើនដើម្បីអភិវឌ្ឍន៍ឱ្យចេញជារូបរាង្គពេញលក្ខណៈដូចពេលនេះ។ កិច្ចការរបស់យើងទាំងនេះជាក្ដី ប្រាថ្នាដ៏ចម្បងមួយក្នុងចំណោមក្ដីប្រាថ្នាជាច្រើនរបស់រូបយើង ។ សេចក្ដីប្រាថ្នាខ្ញុំ គឺដើម្បីបម្រើដល់ការចែករម្លែកនូវចំណេះដឹង បទពិសោធន៍ពីគ្នាទៅវិញទៅមកតាមរយៈមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ឬ ពីមនុស្សរាប់លានអ្នកទៅដល់មនុស្សរាប់លាន នាក់ផ្សេងទៀត ហើយក៏ជាការចែករម្លែក និងទទួលយកនូវ បទពិសោធន៍ ដ៏ច្រើនសន្ធឹកសន្ធាប់ពីមនុស្សគ្រប់មជ្ឈដ្ឋានទាំងអស់ នៅជុំវិញពិភពលោកដោយមិនប្រកាន់កម្រិតចេះដឹង តែជាបុគ្គលមាន ឆន្ទះខ្ពស់នៅក្នុងការចែករម្លែក ប៉ុណ្ណេះទេ។ 
វ៉ិបសាយហើយនឹង Blog របស់ខ្ងុំចែករំលៃកពត៏មានទួទៅជាពិសេសគឺ ផ្តោតទៅលើ​ផ្នែកពត៏មានវិទ្យា។
ខ្លួនខ្ញុំម្នាក់ឯងគឺមិនអាចធ្វើឱ្យក្ដីប្រាថ្នាមួយនេះសម្រេចជោគជ័យតាមបំណងដែលបានគ្រោងទុកនោះទេ។ ពិតណាស់! គ្មាន កិច្ចការដ៏ធំបែបនេះអាចធ្វើទៅរួចដោយមនុស្សតែម្នាក់បានទេ។ ពេលនេះខ្ញុំគ្រាន់តែបានបញ្ចប់កិច្ចការរបស់ខ្ញុំក្នុងដំណាក់កាល ដំបូងតែប៉ុណ្ណោះ តែអ្វីដែលសំខាន់ជាងនេះនោះគឺ ចំណេះដឹង និងបទពិសោធន៍ល្អៗ ដែលត្រូវយកមកចុះផ្សាយដើម្បីចែករម្លែក។ មកដល់ចំណុចនេះ ខ្ញុំមិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបម្រើជូនដល់ជនរួមជាតិខ្មែរ និងអ្នកមានចិត្តចង់បានចំណេះដឹង និង បទពិសោធន៍ថ្មីៗនោះទេ តែខ្ញុំក៏សូមឱ្យជនរួមជាតិ នៅគ្រប់មជ្ឈដ្ឋានទាំងអស់មេត្តាចូលរួមចែករម្លែកបទពិសោធន៍ និង ចំណេះដឹងផ្ទាល់ខ្លួនរបស់អ្នក ឱ្យដល់ជនជាតិខ្មែរយើង ដែលកំពុងខិតខំស្រាវជ្រាវរកអ្វីដែលថ្មីៗដើម្បីបង្កើននូវចំណេះដឹង និងអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីលើកស្ទួយវិស័យអប់រំរបស់ប្រទេសកម្ពុជាឱ្យដើរទាន់ប្រទេសអភិវឌ្ឍន៍ ដែលមានឯក- សារយ៉ាងសម្បូរបែបមិនថាតាមរយៈសៀភៅ ឬក៏អ៊ីនធឺណេតនោះទេ។ ថ្ងៃនេះយើងចែករម្លែកអត្ថបទមួយ គឺមានន័យថាយើង បានជួយមនុស្សយ៉ាងច្រើនដែលឃ្លានអាហារវិជ្ជា។ 
ក្នុងនាមខ្ញុំផ្ទាល់មិនប្រាថ្នាចង់ធ្វើជាម្ចាស់ផ្ដាច់មុខនៃវ៉ិបសាយរឺក៏ Blog មួយនេះទេ ខ្ញុំសូមសម្បទានស្នាដៃមួយនេះឱ្យក្លាយជាសម្បត្តិរួម របស់យើងដែលជាជនជាតិខ្មែរទាំងមូល។ សូមទុកវ៉ិបសាយ នឹង Blog នេះជារបស់យើងទាំងអស់គ្នា ហើយយើងធ្វើកិច្ចការរួមគ្នាដើម្បី ជាប្រយោជន៍ដល់គ្រួសារខ្មែរទាំងមូល មិនថា ខ្មែរលើ ក្រោម កណ្ដាល ដែលកំពុងរស់នៅក្នុងប្រទេស ឬបរទេសនោះទេ។ 
ជាចុងក្រោយនេះ ខ្ញុំសូមឱ្យការចូលរួមចែករំលែក ចំណេះដឹង និងបទពិសោធន៍ល្អៗរបស់យើងគ្រប់ៗគ្នាដែលជា ម្ចាស់នៃ វ៉ិបសាយនឹង Blog នេះ បានទៅដល់បងប្អូនជនរួមជាតិខ្មែរយើងគ្រប់ទិសទីទាំងអស់ មិនថានៅទីកន្លែងណា នៅពេលវេលាណា សូមឱ្យ ទទួលយកនូវចំណេះដឹង និងបទពិសោធន៍ទាំងនេះដើម្បីដឹកនាំនាវាជីវិតរបស់ខ្លួន ក្រុមគ្រួសារ សហគមន៍ និងប្រជាជាតិយើង បានទៅដល់គោលដៅតាមបំណង។ 

 
                                                                                      ប្រធានក្រុម  
​​​​​                                                                                                                           អេង ឧត្តម 


No comments:

Post a Comment