Google ទិញ​ក្រុមហ៊ុនផ្ដាយរណប Skybox តម្លៃ ៥០០លានដុល្លារអាមេរិក

ក្រុមហ៊ុន Google នៅថ្ងៃអង្គារម្សិលមិញនេះ បានប្រកាសទិញក្រុមហ៊ុន ចាប់យករូបភាពពី
លំហអាកាសតាមរយៈ ផ្ដាយរណប Skybox Imaging Inc ក្នុងតម្លៃ ៥០០លានដុល្លារអាមេរិក ជាសាច់ប្រាក់ ដើម្បីពង្រីកសេវាកម្មអ៊ីនធើណែត និង Google Maps ឲ្យកាន់តែប្រសើរ។
Skybox ជាកូនក្រុមហ៊ុនផ្ដាយរណបតូចមួយ ដែលផ្ដិតយករូបថត និងវីដេអូពីលំហអាកាស មកផែនដីជារៀងរាល់ថ្ងៃ ហើយវាត្រូវបានបង្កើតឡើង តាំងពីឆ្នាំ២០០៩ ដោយទទួលបាន ការវិនិយោគចំនួន ៩៤លានដុល្លារអាមេរិក។
ក្រុមហ៊ុន Google បាននិយាយថា ការទិញក្រុមហ៊ុនមួយនេះ គឺដើម្បីពង្រីកសេវាកម្ម អ៊ីនធើណែតទៅកាន់ពិភពលោក តាមរយៈលំហអាកាស ដោយប្រើប្រាស់បាឡុង និងផ្ដាយរណប ហើយវាក៏ជាប្រភព ចំណូលថ្មីមួយសម្រាប់ Google ក្នុងការលក់ទំព័រ ពាណិជ្ជកម្មនៅលើ Gmail និង Maps។
គួរបញ្ជាក់ផងដែរថា Skybox មានបុគ្គលិក ១២០នាក់ ហើយក្រោយពីនេះ នឹងត្រូវទៅធ្វើការងារ ជាមួយនឹងក្រុមការងារ Google Maps។


No comments:

Post a Comment