
Hacker បែងចែកជា ៣ ប្រភេទ គឺ White Hat, Black Hat និង Grey Hat៖
១. White Hat៖ គឺជាបក្សល្អ ដែលមិនប្រើជំនាញរបស់ខ្លួនក្នុងការបង្កបទល្មើសបច្ចេកវិទ្យា ព័ត៌មានវិទ្យាឡើយ។ ពួកគេភាគច្រើននឹងក្លាយជាអ្នកជំនាញផ្នែកផ្ដល់សុវត្ថិភាពកុំព្យូទ័រ និងការពារពីការអុកឡុករបស់ Black Hat។
២. Black Hat៖ គឺជាបក្សមិនល្អ ដែលជាទូទៅប្រើជំនាញនេះទៅក្នុងផ្លូវមិនល្អ ពោលគឺទៅ hack ធនាគារ លួចទិន្នន័យ credit card និងចូលលុកលុយដល់វែបសាយជាដើម។
៣. Grey hat៖ គឺ ស្ថិតក្នុងក្រុមពួកទាំង White Hat ផងនិង Black Hat ផង។ លើកឧទាហរណ៍ដូចជា បណ្ដាញសង្គម Facebook ដែលត្រូវ hacker រកឃើញចន្លោះប្រហោង តែរាយការណ៍ដល់ក្រុមហ៊ុនឱ្យជួសជុល ពង្រឹងសុវត្ថិភាពឡើងវិញ។ មិនតែប៉ុណ្ណោះ hacker នឹងទទួលបានរង្វាន់តបស្នងវិញ ជាទឹកប្រាក់លើកទឹកចិត្តទៅតាមចំនួន bug ដែលបានរាយការណ៍។
ក្រៅពីការបែងចែកទៅតាមប្រភេទ Hacker ក៏មានការបែងចែកទៅតាមឋានានុក្រមដែរ៖
- Script kiddies៖ ជនទាំងនេះមិនមានជំនាញ hack ឡើយ គឺគ្រាន់តែប្រើ tools ស្រាប់ៗដែលបង្កើតដោយ hacker ដទៃឧទាហរណ៍កម្មវិធី Brutus AET2 ជាដើមដែលមានជំនាញ crack យក username និង password របស់ HTTP, FTP, POP3, Telnet និង SMB ។
- Intermediate hackers៖ គឺមនុស្សដែលយល់ដឹងអំពីប្រព័ន្ធកុំព្យូទ័រ ប្រព័ន្ធបណ្ដាញណិតវើក ចំណេះដឹងភាសាកម្មវិធីបានគ្រប់គ្រាន់ ហើយយល់ដឹងអំពីមុខងាររបស់ script ជាដើម។
- Elite Hackers៖ ជា hacker ដែលមានជំនាញ។ ពួកគេជាអ្នកមានសមត្ថភាពសរសេរ hacker tool ជាច្រើន និងប្រើប្រាស់សម្រាប់ hack។ ក្រុម hacker នេះអាចបំបែកសុវត្ថិភាពដោយចូលទៅក្នុងប្រព័ន្ធបាន ព្រមទាំងអាចបិទបាំងសកម្មភាពអុកឡុករបស់ខ្លួនបាន ឬបង្ហាញទៅតាមអ្វីដែលខ្លួនចង់ធ្វើ។ ដូច្នេះហើយអ្នកជំនាញផ្ដល់សុវត្ថិភាពប្រព័ន្ធតែងតាមដានឃ្លាំមើល សភាពដំណើរការជានិច្ច ព្រមទាំង update សេវាកម្ម។
No comments:
Post a Comment