ទាញ​យក​ iOS​ 8​ Beta​ 1​ សំរាប់​ iPhone,​ iPad​ , ​iPod​ touch

ការទន្ទឹងរង់ចាំរបស់អ្នកទាំងអស់គ្នាបានមកដល់ហើយ! ពេលនេះ Apple​ បាន​ដាក់​បញ្ចេញ​ iOS​ 8​ beta​ 1​ នៅ​វេប​សាយ​របស់​ខ្លួន​សំរាប់​អោយ​ Developer​ ទាំង​អស់​អាច​ធ្វើ​ការ​សាក​ដំឡើង​ប្រើប្រាស់​ដោយ​ផ្ទាល់​បាន​ហើយ!​ Apple​ នឹង​ធ្វើ​ការ​បញ្ចេញ​ប្រព័ន្ធ​ដំនើរ​ការ​ជំនាន់​ថ្មី​របស់​ខ្លួន​នេះ​ជា​ផ្លូវ​ការ​នៅ​ សរទរដូវ​ខាង​មុខ​នេះ!

iOS 8 beta 1 នេះអាចដំឡើងបានតែនៅលើ: iPhone 5S, iPhone 5c, iPhone 5,​ iPhone 4S,​ iPad Air,​ Retina​ iPad​ mini,​ iPad​ mini 1,​ iPad 4,​ iPad 3,​ iPad 2​ និង​ iPod​ touch​ 5​ តែ​ប៉ុណ្ណោះ!​ ខុស​អី​តែ​ iPhone​ 4​ មិន​អាច​ភ្លក់​រស​ជាតិ​ iOS​ 8 ​នឹង​គេ​បាន​ឡើយ!

អ្នកទាំងអស់គ្នាអាចធ្វើការទាញយក iOS 8 beta 1​ បាន​តាម​រយៈ Apple’s iOS Dev
បញ្ជាក់ លោក​អ្នក​អាច​ដោន​ឡូត​ iOS 8​ beta​ 1​ នេះ​បាន​លុះ​ត្រា​តែ​អ្នក​មាន​គណនេយ្យ​ Developer ​ជា​មុន​សិន។ iOS 8 beta 1​ គ្រាន់​តែ​បញ្ចេញ​សំរាប់​ Developer​ ធ្វើ​ការ​តេស្ត​សាក​ល្បង​ប៉ុណ្ណោះ ​មិន​ទាន់​បញ្ចេញ​ជា​សាធារណៈ​នៅ​ឡើយ​ទេ។​ ដូច្នេះ​បើ​ជា​អ្នក​ចង់​សាក​ល្បង​តំឡើង​វា​សូម​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង។

No comments:

Post a Comment