
សម្រាប់គំរូនៃទូរស័ព្ទ iPhone 6 មិនជ្រាបទឹកនេះគឺមាននូវលក្ខណសម្បត្តិផ្សេងៗជាច្រើនដូចជា សាកថ្មដោយប្រព័ន្ធ Wirelesss ( wireless charging), notification LEDs, ភ្លើងបង្ហាញការសាកថ្ម (charging animation), ឧបករណ៍បំពងសំឡេងនៅផ្នែកខាងមុខ (សម្រាប់ស្ដាប់តន្ត្រី), រចនាជាមួយនឹងរាងកាន់តែស្ដើងកាន់តែស្រស់ស្អាត (ultra slim design) , មានទំហំ screen ទូលាយងាយស្រួលមើល (wide visible screen), ការពារបានទាំងទឹក និងធូលី (dust-water resistant), មានតួប្រើ touch បានទាំងស្រុងគឺ touch លើតួក៏បាន និងលើ screen របស់ទូរស័ព្ទក៏បាន (touch sensitive volume rocker), កាមេរ៉ា 13MP និងអេក្រង់មានកម្រិតភាពច្បាស់ Full HD Retina display ។
សូមទស្សនាវីឌីអូដ៏គូរឲ្យជក់ចិត្តដិតអារម្មណ៍ខាងក្រោម ៖
សូមបញ្ជាក់ថា គំរូទូរស័ព្ទ iPhone 6 ដែលអាចការពារបានទាំងទឹក និងធូលីនេះ គឺត្រូវបានរចនាឡើងដោយ Uygar KAYA និងបន្ថែមការរៀបរាប់នៅក្នុងវីឌីអូដោយ Ran Avni ។ ដោយឡែកសម្រាប់ទូរស័ព្ទដែលអាចការពារបានទាំងទឹក និងធូលីគឺបច្ចុប្បន្នត្រូវបានក្រុមហ៊ុន Sony នឹងក្រុមហ៊ុនមួយចំនួនទៀតផលិតបានសម្រេចរួចទៅហើយ ។ ដូច្នេះសម្រាប់គំរូទូរស័ព្ទខាងលើដែលបង្ហាញពីអនាគតផលិតផលរបស់ ក្រុមហ៊ុន Apple គឺជាអ្វីដែលយើងអាចសង្ឃឹមថា នឹងមានស្ទើរតែទាំងស្រុង ប្រសិនបើក្រុមហ៊ុនពិតជាព្យាយាមផលិតចេញនូវទូរស័ព្ទដែលមាននូវ លក្ខណសម្បត្តិទាំងនេះ ។

No comments:
Post a Comment