គុណសម្បត្តិដ៏ខ្ពស់មយរបស់កម្មវិធីនេះ
គឺដើម្បីត្រួតពិនិត្យមើលថា
តើអ្នកគឺជាមនុស្សដែលញៀននឹងទូរស័ព្ទដល់កម្រិតណាទៅ?
ប្រសិនបើជាអ្នកដឹងលទ្ធផលហើយ អ្នកគួរតែមានវិធានការ
ដើម្បីចាកចេញពីភាពឈ្លក់វង្វេងនេះភ្លាមទៅ
ព្រោះអីការចំណាយពេលវេលាជាមួយទូរស័ព្ទយូរគឺផ្តល់នូវគុណវិបត្តិ
ច្រើន ខាតបង់ពេលវេលា ហើយក៏ខាតបង់សុខភាពផងដែរ។
ក្រៅពីអាចតាមដានរយៈពេលនៃការប្រើ
ប្រាស់ iPhone, iPad របស់យើងហើយ
កម្មវិធីនេះក៏អាចកត់ត្រាពីទីតាំងណាមួយដែលយើងបានទៅជារៀង
រាល់ថ្ងៃផងដែរ ហើយវានឹងដៅចំណុចបញ្ជាក់នៅលើផែនទីតែម្តង។
មុខងារនេះមានអត្ថប្រយោជន៍ច្រើន
ព្រោះអីវាជួយប្រាប់ពីទាំងដាក់ដែលយើងធ្លាប់តាំងនៅ
ចៀសវាងការវង្វេងផ្លូវ
រឺក៏ជួយយើងនៅពេលដែលយើងជ្រុះបាត់អ្វីមួយជាដើម។
កម្មវិធី Momment
នេះនឹងដើរដោយស្វ័យប្រវត្តិ ហើយតាមដាននូវរាល់ការប្រើប្រាស់
និងទីតាំងរបស់យើង
ដូច្នេះវាអាចនឹងស៊ីថ្មទូរស័ព្ទអ្នកបន្តិចបន្តួចខុសពីធម្មតា។
កម្មវិធីនេះបានដាក់អោយដោនឡូដដោយឥតគិតថ្លៃទេ
ក៏ប៉ុន្តែបើយើងចំណាយ 1. 99$ បន្ថែមទៀត
យើងនឹងទទួលបានមុខងារក្រើនរំលឹកមួយទៀត
ជួយអោយយើងដឹងពីការប្រើប្រាស់ទូរស័ព្ទហួសប្រមាណ។
តើអ្នកទាំងអស់គ្នាពេញចិត្តនឹងកម្មវិធីដ៏
អស្ចារ្យមួយនេះដែររឺទេ? សូមសាកល្បងប្រើប្រាស់ទាំងអស់គ្នាណា
ហើយរង់ចាំតាមដានមើល
ថាតើយើងចំណាយរយៈពេលប៉ុន្មានម៉ោងក្នុងមួយថ្ងៃ ដើម្បីលេងហ្គេម
ប្រើប្រាស់ហ្វេសប៊ុក រឺក៏ប្រើប្រាស់អ៊ីនធឺណែត?
ប្រសិនបើចំនួននេះវាច្រើនជាង 2ម៉ោងកន្លះ
អ្នកទាំងអស់គ្នាគួរតែកាត់ បន្ថយហើយ។
សូមចុចទីនេះ
ដើម្បីដោនឡូដកម្មវិធី Moment – Track where you go
ដែលវាអាចប្រើប្រាស់បានជាមួយទាំង iPhone, iPad និង iPod Touch
ដែលប្រើប្រាស់ iOS 7.0 ឡើងទៅ។

No comments:
Post a Comment