បន្ទះ Ram DDR ជំនាន់ទី 4 ត្រូវ​បាន​ប្រទះ​ឃើញ​មាន​លក់​នៅ​ប្រទេស​ជប៉ុន​បណ្តើរៗហើយ

ពេលវេលាប្រែប្រួល ឬកែប្រែផ្នែក​រឹង​ថ្មី (Hardware) របស់​កុំព្យូទ័រ​បាន​ខិត​ចូល​មក​ដល់​បន្ដើរៗ​ហើយ ជាមួយ​នឹង​បន្ទះ Ram ជំនាន់​ទី 4 មាន​ឈ្មោះ​ជា​ផ្លូវ​ការ​ថា DDR4 ដោយ​ត្រូវ​បាន​សន្និដ្ឋាន​ថា​នឹង​ចេញ​ប្រកាស​ជា​លើក​ដំបូង​បំផុត​នៅ​ចន្លោះ​ ខែ​កញ្ញា ទៅ​ខែ​វិច្ឆិកា ឆ្នាំ 2014 ខាង​មុខ​ឆាប់ៗ​នេះ​ឯង។ ដើម្បី​ប្រើ​ប្រាស់ Ram DDR4 បាន​គឺ​ត្រូវ​មាន Motherboard ជំនាន់​ថ្មី​បំពាក់​មក​ជាមួយ​បន្ទះ​ឈីប X99 ទើប​បាន​ប្រើ​ប្រាស់​វា​បាន ហើយ​ក្រុមហ៊ុន​ដំបូង​ដែល​ត្រៀម​ទទួល​យក ឬ​ដាក់​អោយ​ផ្នែក​រឹង​របស់​ខ្លួន​ដំណើរ​ការ​បាន​ជាមួយ Ram ជំនាន់​ទី 4 នោះ​គឺ Intel បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​បញ្ចេញ​ផ្នែក​រឹង​របស់​ខ្លួន​នា​ ពេល​ឆាប់ៗ។

 បើទោះបីជាការកំនត់ថ្ងៃបរិច្ឆេទ​ចេញ​លក់ Ram DDR4 ខិត​ជិត​ចូល​មក​ដល់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​ក៏​ពិត​មែន តែ​ម្សិល​មិញ​នេះ​សារ​ពត៌មាន Vr-Zone របស់​ចិន​បាន​ចេញ​ផ្សាយ​ទាក់​ទង​នឹង Ram ជំនាន់​ទី 4 នេះ​ដែរ​ថា​វា​បាន​ប្រទះ​ឃើញ​មាន​ដាក់​លក់​ជា​បន្ដើរៗ​នៅ​ឯ​ប្រទេស​ជប៉ុន ជាមួយ​ជំរើស 2 ប្រភេទ​ផ្សេងៗ​គ្នា​គឺ​ទំហំ 16/32GB ជា​ផលិត​ផល​របស់​ក្រុមហ៊ុន SanMax និង​ផ្គត់​ផ្គង់​បន្ទះ​ឈីប​ដោយ​ក្រុមហ៊ុន SKHynix ល្បី​ល្បាញ​ផ្នែក​ផលិត​ឈីប និង Ram។ បន្ទះ Ram ដែល​ប្រទះ​ឃើញ​មាន​លក់​នៅ​ជប៉ុន​មាន​តម្លៃ​ថ្លៃ​ដល់​ក ដែល​យើង​សឹង​មិន​ជឿ​ព្រោះ​ថា Ram ទំហំ 16GB មាន​តម្លៃ​ថ្លៃ​ដល់​ទៅ 350$ និងទំហំ 32GB តម្លៃ 685$ ឯណោះ​ហើយ​តម្លៃ​នេះ​គឺ​ថ្លៃ​ខ្លាំង​ណាស់ គ្រាន់​តែ​បន្ទះ Ram មួយ​ដើម​សោះ​ថ្លៃ​ដល់​ថ្នាក់​ហ្នឹង​ទៅ​ហើយ​សុខ​ចិត្ត​ទិញ​កុំព្យូទ័រ​ប្រើ​ ល្អ​ជា​ជាង។


ដោយសារតែតម្លៃរបស់បន្ទះ Ram ជំនាន់​ថ្មី​នេះ​ថ្លៃ វា​ក៏​មាន​សមត្ថភាព​ពិសេស​ផង​ដែរ ជាមួយ​នឹង​ល្បឿន​ប្រតិបត្តិ​ការណ៍​របស់​វា​ក្នុង​ការ​បញ្ជូន​ទិន្នន័យ​ចាប់​ ពី 2133 ទៅ 4266 MT/s បើ​ប្រៀប​ធៀប​នឹង Ram DDR3 មាន​ល្បឿន​ចាប់​ពី 800 ទៅ 2133 MT/s ប៉ុណ្ណោះ។ ជាង​នេះ​ទៅ​ទៀត​នេះ​វា​មាន​បន្ទះ​ធ្មេញ 288 កន្លែង រី​ឯ DDR3 មាន​ត្រឹម​តែ 240 ពិសេស​ស៊ី​ភ្លើង​តិច​ត្រឹម​តែ 1.2V។ សម្រាប់​អ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ​ទាំង​អស់​មិន​ថា Desktop/Laptop គិត​យ៉ាង​ណា​ដែរ​ជាមួយ Ram DDR4 មួយ​នេះ? ខ្ញុំ​ផ្ទាល់​គិត​ថា​វា​ថ្លៃ​ពេក​ហើយ រី​ឯ​បន្ទះ Ram DDR3 អាច​អោយ​យើង​ប្រើ​ប្រាស់​បាន​ធម្មតា​មិន​មាន​បញ្ហា​អ្វី​ឡើយ ចាំបាច់​អី​ចំនាយ​ថវិកា​យ៉ាង​ច្រើន​ទៅ​ជាវ DDR4 ធ្វើ​អី? បើ​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​ទៀត​វា​មាន​តម្លៃ​ធូរ​ថ្លៃ ប្រហែល​ជា​យើង​អាច​គិត​គូរ​ពិចារណា​បាន។




No comments:

Post a Comment