ធ្វើ​យ៉ាង​ណា​ទៅ​ទើប​ដឹង​ថា​ កុំព្យូទ័រ​របស់​យើង​កំពុង​មាន​អ្នក​លួច​មើល​តាម​រយៈ​ Webcam?

នេះមិនមែនជារឿងលេងសើចឡើយនៅពេលយើងមានកុំព្យូទ័រប្រើប្រាស់​ ហើយ​ត្រូវ​បាន​ក្រុម​ ឬ​បក្ស​ពួក​ជន​ខិល​ខូច​មួយ​ចំនួន​ (Hackers)​ បាន​ប្រើប្រាស់​កាមេរ៉ា​កុំព្យូទ័រ​ផ្ទាល់​ខ្លួន​របស់​យើង​ថត​យក​រូប​ភាព​ ឬ​ថត​យក​វីដេអូ​សំខាន់ៗ​នៅ​ពេល​ដែល​យើង​នៅ​មុខ​កុំព្យូទ័រ​ ដោយ​មិន​ដឹង​ខ្លួន​នោះ។​ ដូច្នេះ​រាល់​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​ទាំង​អស់​មិន​ថា​ កុំព្យូទ័រ​យួរ​ដៃ​ កុំព្យូទ័រ​កូន​កាត់​ ឬ​កុំព្យូទ័រ​លើ​តុ​ឡើយ ​គប្បី​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ទៅ​លើ​កាមេរ៉ា​បំពាក់​ជា​មួយ​កុំព្យូទ័រ​របស់​អ្នក​ តែ​បើក​កុំព្យូទ័រ​របស់​អ្នក​មិន​មាន​ ឬ​ខូច​ Webcam​ គឺ​មិន​បាច់​បារម្មណ៍​ឡើយ​ ក៏​ដូច​ជា​នៅ​ពេល​អ្នក​មិន​បាន​ភ្ជាប់​កុំព្យូទ័រ​ទៅ​កាន់​អ៊ីនធឺណែត។












ខ្ងុំជឿជាក់ថាមានប្រិយមិត្តមួយចំនួននៅមានការព្រួយ​បារម្មណ៍​ខ្ពស់​ទៅ​លើ​បញ្ហា​លួច​ថត​រូប​ ឬ​វីដេអូ​តាម​រយៈ​ Webcam​ របស់​កុំព្យូទ័រ​ផ្ទាល់​ខ្លួន​ ព្រោះ​ពេល​ខ្លះ​យើង​អាច​នឹង​មាន​ការ​សម្ងាត់​លាក់​បាំង​ជា​ដើម​ អញ្ចឹង​ហើយ​គឺ​ត្រូវ​លាក់​ការ​ជា​សម្ងាត់។​ ចុះ​បើ​មាន​ក្រុម​ជន​ខិល​ខូច​លួច​ hack ​កាមេរ៉ា​របស់​កុំព្យូទ័រ​អ្នក​ តើ​វា​នឹង​ទៅ​ជា​យ៉ាង​ណា?​ បច្ចេក​វិទ្យា​មាន​ការ​រីក​ចំរើន​ខ្លាំង​ណាស់​ដូច្នេះ​ហើយ​ រាល់​ការ​ប្រើប្រាស់​ឧបករណ៍​ទំនើបៗ​ខ្លះ​គឺ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ផង​ដែរ​ ដើម្បី​កុំ​អោយ​មាន​រឿង​ ឬ​បញ្ហា​ធំ​កើត​ឡើង​ជាយ​ថា​ហេតុ។
បើប្រិយមិត្តកំពុងព្រួយបានរម្មណ៍ទៅលើរឿងនេះ ខ្ងុំនឹង​បង្ហាញ​អំពី​វិធីសាស្ត្រ​ងាយៗ​បំផុត​ ដែល​អ្នក​ទាំង​អស់​គ្នា​អាច​ធ្វើ​តាម​បាន​ដូច​ខាង​ក្រោម៖



តម្រូវការ
  • កុំព្យូទ័រប្រើប្រាស់ Windows XP, Vista, 7, 8 និង 8.1 ទាំង (32-bit និង 64-bit)
ដំណើរការក្រោយពីទាញយកកម្មវិធី Process Explorer រួចអ្នកអាចទុកវាចោល​មួយ​ឡែក​សិន។​ ដើម្បី​ចាប់​ផ្ដើម​ដំណើរ​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​មុខងារ​ Webcam​ ថា​តើ​វា​ត្រូវ​បាន​ប្រើប្រាស់​ដោយ​កម្មវិធី​ផ្សេង​ ឬ​ជន​ណា​ម្នាក់​ធ្វើ​ការ​ Hack​ យក​ទៅ​ប្រើប្រាស់​ដែរ​ឬ​ទេ​នោះ​ សូម​ទៅ​កាន់​ Desktop ហើយ Right Click ទៅ​លើ ​My Computer រួច​ជ្រើស​រើស​ពាក្យ​ថា​ Manage។
  • ក្រោយពេលចូលទៅដល់ Manage រួច សូម​ចុច​ពាក្យ​ថា​ Device Manager
  • បន្ទាប់មកសូមជ្រើសយកពាក្យថា Imaging Devices ដោយ​ចុច​ Mouseឆ្វេង 2 ដង
  • សូមចុច Mouse ឆ្វេង 2 ដងទៀតនៅលើ​ Driver របស់ Webcam​អ្នក
  • មានប្រអប់មួយលោតចេញមក សូម​ចុច​លើ​ប៊ូតុង​ Details
  • ត្រង់ Property សូមចុចហើយអូសចុះក្រោម​ដោយ​ស្វែង​រក​ពាក្យ​ថា​ Physical Device Object name
  • ត្រង់ Value អ្នកនឹងឃើញមានអក្ស និងលេខ​មួយ​ចំនួន​ ដូច្នេះ​សូម​ចុច​ Mouse​ស្ដាំ ហើយ​ជ្រើស​រើស​យក​ពាក្យ​ថា​ Copy
  • បន្ទាប់មកសូមបើកកម្មវិធី Process Explorer ហើយ​ចុច​ Control + F នៅ​លើ​ក្ដារ​ចុច​កុំព្យូទ័រ​អ្នក​ ឬ​ចុច​លើ​រូប​កាមេរ៉ា​ខ្មៅ
  • សូម Paste នៅលើប្រអប់នោះ ក្រោយមកចុច​យក​ពាក្យ​ Search
  • បើឃើញ 0 Matching items បានន័យថាកុំព្យូទ័រ​អ្នក​មិន​មាន​អ្នក​ Hack​ ឬ​មាន​កម្មវិធី​អ្នក​លួច​ថត​ឡើយ​ បើ​ទោះ​បី​ជា​ភ្ជាប់​កុំព្យូទ័រ​ទៅ​កាន់​អ៊ីនធឺណែត​ក៏​ដោយ។
  • តែបើមានឃើញ 1 ឬ 2 Matching items បាន​ន័យ​ថា​កុំព្យូទ័រ​របស់​អ្នក​ត្រូវ​បាន​គេ​ Hack​ ចូល​បាន​ហើយ​ (បើ​អ្នក​មិន​មាន​បើក​កម្មវិធី​ Webcam)
ដំណោះស្រាយបើកុំព្យូទ័ររបស់អ្នកមានបញ្ហាត្រូវបានគេ Hack ចូលសូម Uninstall​ កម្មវិធី​ផ្សេងៗ​ពិសេស​គឺ​កម្មវិធី​ពាក់​ព័ន្ធ​នឹង​កាមេរ៉ា​ Webcam តែ​ម្ដង​ បើ​នៅតែ​ឃើញ​មាន​កម្មវិធី​ទាក់​ទង​រញ៉េរញ៉ៃ​ផ្សេងៗ​ទៀត​ គប្បី ​Format ប្រព័ន្ធ​ដំណើរការ​សា​ជា​ថ្មី​យក​ថែ​ម្ដង​ ជៀស​វាង​បញ្ហា​ធំ​នា​ថ្ងៃ​ក្រោយ។


No comments:

Post a Comment