Dinnis Ritchie ដែលមានឈ្មោះពេញជា Dennis MacAlistair
Ritchie ឬត្រូវបានហៅថា dmr ដែលជាឈ្មោះហៅក្រៅ និង
ជាឈ្មោះប្រើប្រាស់ក្នុង email address នៅកន្លែងធ្វើការរបស់គាត់ ។
Dennis Ritchie កើតនៅថ្ងៃទី៩ ខែកញ្ញា ១៩៤១ នៅ Bronxville ក្រុង New York
គាត់បានទទួលបរិញ្ញាប័ត្រខាងរូបវិទ្យា និង គណិតវិទ្យា ពីសាកលវិទ្យាល័យ
Harvard ។
ចាប់ពីឆ្នាំ ១៩៦៧
គាត់បានបម្រើការងារនៅមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្រ្ដកុំព្យូទ័រ
ក្នុងមន្ទីពិសោធន៍ដែលមានឈ្មោះថា Bell Labs ។
Dennis Ritchie គឺជាអ្នកវិទ្យាសាស្រ្ដ
ផ្នែកកុំព្យូទ័រដ៏កំពូលម្នាក់របស់ជនជាតិអាមេរិកាំង ។
នៅលើពិភពលោកបានទទួលស្គាល់ គាត់ថាជាអ្នកប្រាជ្ញបង្កើតភាសា C
(កំឡុងឆ្នាំ១៩៧៨ ជាមួយលោក Brian Kernighan)
ដែលជាភាសាសរសេរកម្មវិធីជាមូលដ្ឋាន
មួយសម្រាប់កុំព្យូទ័រលើសពីនេះគាត់ក៏ជាអ្នកពូកែសម្រាប់ភាសាកម្មវិធី
ផ្សេងៗទៀតព្រមទាំងប្រព័ន្ធប្រតិបត្តិការ UNIX និង Multics ផងដែរ ។
តួនាទី និង កិត្តិយស
Dennis MacAlistair Ritchie
បានទទួលរង្វាន់ប្រចាំឆ្នាំពីសមាគមកុំព្យូទ័រ (Turing Award)
ក្នុងឆ្នាំ១៩៨៣ ទៅលើការបង្រៀនទ្រឹស្ដីទាក់ទងទៅនឹង ”Reflections on
Software Research” និងបង្កើតទ្រឹស្ដី GOS (Generic Operating System)
ដែលអនុវត្តន៍ដោយប្រព័ន្ធប្រតិបត្តិការ UNIX ។ ឆ្នាំ ១៩៩៩
បានទទួលមេដាយថ្នាក់ជាតិផ្នែកបច្ចេកវិទ្យា
របស់អាមេរិកាំងដែលប្រគល់ដោយលោកប្រធានាធិបតី Clinton
ក្នុងរជ្ជកាលនោះវាជាមេដាយដែលបានមក
ពីការខិតខំរបស់លោកក្នុងការអភិវឌ្ឍន៍ប្រព័ន្ធប្រតិបត្តិការ UNIX
ដែលធ្វើការជាមួយនឹងភាសា C
ជាហេតុធ្វើឲ្យមានភាពប្រសើរឡើងនៃការប្រើប្រាស់ Hardwar និង Software
ក្នុងមុខងារប្រព័ន្ធ Computer Network
ធ្វើឲ្យអាមេរិកាំងឈានមុខគេក្នុងយុគសម័យព័ត៌មានវិទ្យា ។
ឆ្នាំ២០០៧ លោក Dennis Ritchie បានចូលនិវត្តន៍ ក្នុងពេលដែលគាត់កំពុងជាប្រធានផ្នែក Lucent Technology System Software ។

No comments:
Post a Comment