នៅរយៈពេលដ៏ខ្លីខាងមុខទៀតនេះ អ្នកប្រើប្រាស់ហ្វេសប៊ុក តាមរយៈទូរស័ព្ទដៃ
ដែលដំណើរការដោយ iOS និង Android ប្រាកដជាមានអារម្មណ៍ពិបាក
នៅក្នុងការផ្ញើសារ ទំនាក់ទំនងជាមួយនឹងមិត្តភក្កិ
មនុស្សជាទីស្រឡាញ់ រឺក្រុមគ្រួសាររបស់យើង ព្រោះអីក្រុមហ៊ុន
ហ្វេសប៊ុក និងធ្វើការផ្លាស់ប្តូរអ្វីពិសេសមួយ។ ក្រុមហ៊ុន Facebook
នឹងតម្រូវអោយអ្នកតម្លើងកម្មវិធី Facebook Messenger
សម្រាប់ជជែកកំសាន្តជាមួយមិត្តភក្កិ ជាជាងប្រើប្រាស់កម្មវិធី
Facebook តែមួយគត់។

កាលពីដើមខែមេសាកន្លងទៅនេះ
ក្រុមហ៊ុនហ្វេសប៊ុកធ្លាប់បានតេស្តសាកល្បងអោយអ្នកប្រើប្រាស់
ហ្វេសប៊ុកនៅប៉ែកអឺរ៉ុប ប្រើប្រាស់កម្មវិធី Facebook ផ្សេង
និងកម្មវិធី Facebook Messenger ផ្សេងដែរ រីឯលទ្ធផលនោះវិញ
គឺជាវិជ្ជមាន។ មូលហេតុចំបង ដែលធ្វើអោយ ហ្វេសប៊ុកធ្វើដូច្នេះ
ព្រោះអីចំនួនអ្នកប្រើប្រាស់កម្មវិធី Facebook Messenger
គឺមានចំនួនទាបពេក បើប្រៀបធៀបទៅនឹងកម្មវិធី Facebook។ ធ្វើដូច្នេះ
អាចទាក់ទាញអតិថិជនបានអោយកាន់តែច្រើនជាងមុន
អោយនិយមប្រើប្រាស់កម្មវិធី Facebook Messenger
ព្រោះអីខ្លួនបានខិតខំចំណាយកម្លាំងញើសឈាមច្រើនណាស់
ទៅលើកម្មវិធីមួយនេះ។
ការផ្លាស់ប្តូរនេះនឹងមានតែលើអ្នកប្រើ
iPhone, និងទូរស័ព្ទ Android តែប៉ុណ្ណោះ រីឯអ្នកប្រើប្រាស់ Mobile
Web, iPad, Windows Phones, និងកម្មវិធី Paper
គឺនៅតែបន្តរីករាយប្រើប្រាស់មុខងារ Messenger
នៅជាប់ជាមួយកម្មវិធី Facebook ដដែល។
ដូច្នេះនៅក្នុងពេលឆាប់ៗនេះ
អ្នកប្រើប្រាស់ទូរស័ព្ទ
នឹងឃើញសារតម្រូវអោយអ្នកទាំងអស់គ្នាដោនឡូដកម្មវិធី Messenger សិន
ទើបអាចធ្វើការផ្ញើសារទាក់ទងជាមួយមិត្តភក្កិរបស់អ្នកបាន
រីឯមុខងារ Messenger វិញ ក៏នឹងលុបចេញនៅលើកម្មវិធី Facebook
ជំនាន់ថ្មីដែរ។
មានចំណាប់អារម្មណ៍យ៉ាងណាដែរ
ចំពោះដំណឹងមួយនេះ?
វាដូចជារាងពិបាកបន្តិចសម្រាប់អ្នកប្រើប្រាស់ហ្វេសប៊ុក
ព្រោះអីគេត្រូវបិទពីកម្មវិធីមួយ ទៅកម្មវិធីមួយទៀតដើម្បីផ្ញើរសារ។
ក៏ប៉ុន្តែកម្មវិធី Facebook Messenger
ក៏មានមុខងារពិសេសៗច្រើនដែលលោកអ្នកគួរតែប្រើប្រាស់ដែរ
ដូចជាវាមានភាពរលូន អាចអោយយើងធ្វើការខលចេញបាន
មុខងារជម្រើសជាច្រើនទៀត។
No comments:
Post a Comment