ចិនកំពុងតែអភិវឌ្ឍប្រព័ន្ធ​ប្រតិបត្តិ​ការ​របស់​កុំព្យូទ័រ ដើម្បី​ប្រកួត​ប្រជែង​ជាមួយ Microsoft, Google, និង Apple

បច្ចុប្បន្នប្រទេសចិនគឺជាប្រទេសដែលមានសេដ្ឋកិច្ច​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ជាង​ប្រទេស​ដទៃ​នៅ​លើ​ពិភព​លោក។ ឥលូវ​នេះ​ប្រទេស​ចិន​កំពុង​តែ​ធ្វើ​ការ​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិ​ការ​របស់​កុំព្យូទ័រ​ថ្មី​មួយ​ដែល​ត្រៀម​នឹង​ប្រកួត​
ប្រជែង​ក្រុមហ៊ុន Microsoft, Google និង Apple។ យោង​តាម​ភ្នាក់​ងារ​សារ​ពត៌មាន Xinhua បាន​ឲ្យ​ដឹង​ថា​ការ​អភិវឌ្ឍ​ជា​ផ្លូវ​ការ​នៃ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​របស់​កុំព្យូទ័រ​នេះ​គឺ​ចាប់​តាំង​ពី​ខែ​មីនា ហើយ​និង​មាន​គំរោង​ចេញ​ឲ្យ​ប្រើ​ប្រាស់​នូវ Chinese OS នេះ​នៅ​លើ​កុំព្យូទ័រ​នៅ​ខែ​តុលា។ ហើយ​គំរោង​ពួក​គេ​នៅ​តែ​បន្ត​និង​ត្រៀម​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិ​ការ​របស់​ទូរស័ព្ទ​ចល័ត​នៅ​ពេល​អនាគត​ទៀតផង។ គំរោង​នោះ​គឺ OS Alliance ដែល​នឹង​ចេញ​ឲ្យ​ប្រើ​ប្រាស់​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ។
កាលពីប៉ុន្មានខែមុន ប្រទេសចិនបាន​ធ្វើ​ការ​បិទ​មិន​ឲ្យ​រាជ​រដ្ធាភិបាល​របស់​ខ្លួន​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិ​ការ Windows 8 ដូច្នេះ​ហើយ​ទើប​បាន​ជា​ប្រទេស​ចិន​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ថ្មី​របស់​ខ្លួន ហើយ​ថែម​ទាំង​មាន​សុវត្ថិភាព​ទៀត​ផង។ លោក Ni Guangnan គឺ​ជា​អ្នក​ដឺក​នាំ​ការ​អភិវឌ្ឍ Alliance OS នេះ​បាន​និយាយ​ថា​រាជ​រដ្ធា​ភិបាល​ចិន​បាន​កំពុង​តែ​បង្កើត​ឱកាស​ដ៏​អស្ចារ្យ​សំរាប់​ប្រជា​ពលរដ្ធ​របស់​ខ្លួន “ ការ​បង្កើត​ឱកាស​ថ្មី​មួយ​ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​អាច​ទាក់​ទង​នឹង Google, Apple និង Microsoft បាន ហើយ​នេះ​ជា​គន្លឹះ​នៃ​ភាព​ជោគ​ជ័យ” ។


No comments:

Post a Comment