មុននឹងទទួលបានគណនេយ្យ Facebook មួយ អ្នកត្រូវបំពេញនូវប្រវត្តិរូប ក៏ដូចជាព៌តមានលំអិតមួយចំនួនដែលទាក់ទងនឹងខ្លួនអ្នក រួមជាមួយនឹងអាស័យដ្ឋានអ៊ីម៉ែលអ្នកមួយផងដែរ។ ក្នុងនោះមានដូចជា ឈ្មោះរបស់អ្នកដែលត្រូវបំពេញ ដូចជាឈ្មោះផ្ទាល់ខ្លួន (First Name) ត្រកូល (Family Name) និងឈ្មោះនៅកណ្តាល (សំរាប់អ្នកដែលមានឈ្មោះវែង ដែលគេហៅថា Middle Name ហើយបំពេញក៏បាន មិនបំពេញក៏បាន)។ បន្ទាប់ពីបានបំពេញឈ្មោះ និងព៌តមានមួយចំនួនទៀតដែលបានកំណត់ហើយ Facebook នឹងបង្កើតជាគណនេយ្យមួយសំរាប់អ្នកដែលគណនេយ្យនោះនឹងមកជាមួយ ទាំងឈ្មោះ និងត្រកូលរបស់អ្នកតែម្តង ក៏ដូចជាឈ្មោះនៅកណ្តាលបើអ្នកបានបំពេញវា។
មិនមែនមានន័យថាឲតែឈ្មោះដែល Facebook បានបង្កើតឲ ហើយអ្នកប្រើប្រាស់សុទ្ធតែពេញចិត្តទាំងអស់គ្នានោះទេ មានអ្នកខ្លះក៏ចង់ ប្តូរឈ្មោះភ្លាមៗដែរ ប៉ុន្តែ Facebook ក៏បានកំនត់នូវចំនួនឈ្មោះដែលអនុញ្ញាត្តឲដូរ និង អ្នកខ្លះទៀតក៏ចង់ឲមានតែឈ្មោះមួយតែប៉ុណ្ណោះ (Single Name) ដែលនឹងបង្ហាញក្នុងគណនេយ្យរបស់គេ ដោយមិនមានត្រកូល (Family Name) មកជាមួយនោះទេ ប៉ុន្តែ Facebook ក៏បាន Block ការប្តូរបែបនេះផងដែរ ដែលតម្រូវឲឈ្មោះគណនេយ្យរបស់អ្នកប្រើប្រាស់ Facebook ត្រូវតែមានបង្ហាញទាំងឈ្មោះ និងត្រកូល នៅក្នុង Profile របស់ពួកគេ ។
ថ្មីៗនេះដែរ យើងបានសាកល្បងនូវមធ្យោបាយដែលអាចប្តូរឈ្មោះគណនេយ្យ Facebook ទៅជាឈ្មោះតែមួយ (Single Name) ហើយបានសាកល្បងប្តូរដោយក្រុមការងារខេមបូម្នាក់ដែរ ។ វាគឺជាមធ្យោបាយមួយដែលអាចជៀសវាងការ Block ពី Facebook ហើយប្រិយមិត្តរបស់ខេមបូខ្លះ ប្រហែលជាបានដឹងនូវមធ្យោបាយមួយនេះដែរ ប៉ុន្តែក៏នៅមានប្រិយមិត្តមួយចំនួនទៀតក៏មិនបានដឹងដែរ ដូចនេះយើងសូមធ្វើការបង្ហាញជូនពីវិធីសាស្ត្រនេះដូចតទៅ៖
តម្រូវការ
- Mozilla Firefox ជំនាន់ក្រោយបំផុត (វិធីសាស្ត្រមួយនេះ ដំនើរការបានតែជាមួយ Firefox តែប៉ុណ្ណោះ)
- គណនេយ្យ Facebook មួយដែលបានបង្កើតរួចជាស្រេច។
វិធីសាស្ត្រក្នុងការប្តូរ
- ជាដំបូងធ្វើការប្តូរ Setting ខ្លះៗ នៅក្នុង Firebox Browser របស់អ្នក ដោយចូលទៅកាន់ Options > Advanced > Network > Settings > ជ្រើសយកជម្រើស Manual proxy configuration > ធ្វើការបំពេញ HTTP Proxy តាមលំនាំខាងក្រោម
- Tick នូវជម្រើស User this proxy server for all protocol
- HTTP Proxy IP ដែលត្រូវបំពេញគឺ 119.252.160.34 និង Port 8080
- បើសិនជា HTTP Proxy នេះមិនដំនើរការចំពោះ Firefox របស់អ្នកនោះទេ អ្នកអាចជ្រើសរើស HTTP Proxy របស់ Indonesia ផ្សេងទៀតតាមរយៈតំណរភ្ជាប់http://www.proxynova.com/proxy-server-list/country-id/
- បន្ទាប់មកធ្វើការ Save Setting នេះ
- ឥឡូវអ្នកអាចបើកគណនេយ្យ Facebook របស់អ្នក ហើយចូលទៅកាន់ Settings
- ប្តូរភាសានៅក្នុង Setting របស់អ្នកពី English ទៅកាន់ Bahasa Indonesia ព្រោះមានតែភាសា Indonesia ប៉ុណ្ណោះដែលអាចអនុញ្ញាតឲយើងប្តូរឈ្មោះទៅជា Single Name បាន
- បន្ទាប់មក អ្នកអាចលុប ត្រកូលរបស់អ្នក (Family Name) បានហើយ និងធ្វើការ Save វាបានផងដែរ។
- ឥឡួវគណនេយ្យ Facebook របស់អ្នក មានត្រឹមតែឈ្មោះមួយប៉ុណ្ណោះ មិនមានជាប់ត្រកូលមកទៀតឡើយ។
- បន្ទាប់ពីជំហ៊ានខាងលើបានជោគជ័យហើយ អ្នកក៏អាចប្តូរភាសានៅក្នុង Facebook Setting របស់អ្នកទៅជា English (U.S.) វិញបាន។
- ធ្វើការប្តូរ Proxy នៅក្នុង Firefox របស់អ្នកទៅជាជម្រើស Use system proxy settings វិញជាការស្រេច។
បញ្ជាក់ ក្រុមការងាររបស់យើងបានធ្វើការសាកល្បងប្តូរឈ្មោះទៅជាលក្ខណៈ Single Name បានជោគជ័យហើយ ប៉ុន្តែយើងមិនអាចប្រាកដបានទាំងស្រុងថា គ្រប់គ្នាអាចធ្វើវាបានជោគជ័យទាំងអស់គ្នានោះដែរ វាអាស្រ័យទៅលើ ជំនាន់ Firefox របស់អ្នក ក៏ដូចជា Proxy នៃប្រទេស Indonesia ដែលអ្នកបានរើស សំខាន់បំផុតគឺអ្នកត្រូវតែច្បាស់ចិត្តថាអ្នកបាន ធ្វើតាមគ្រប់ជំហ៊ានដែលយើងបានណែនាំ តាមលំដាប់លំដោយ និង អ៊ីនធើណេតរបស់អ្នកដំនើរការបានល្អ។

.jpg)






No comments:
Post a Comment