ជាក់ស្ដែងការបើកអោយ Update ទៅកាន់ Android 4.4.3 គឺធ្វើឡើងដើម្បីកែកំហុសឆ្គងបន្តិចបន្តួចដែលមាននៅលើ Android 4.4.2 របស់ម៉ាស៊ីនស្មាតហ្វូន Nexus 4/5 និង ថេប្លេត Nexus 7/10 ប៉ុណ្ណោះ ចំនែកស្មាតហ្វូនផ្សេងៗដូចជា Samsung, LG, HTC គឺពុំមានបញ្ហាអ្វីនោះឡើយ បើទោះបីជាមានបញ្ហា Bugs មួយចំនួន ក៏អ្នកប្រើប្រាស់មិនចាប់អារម្មណ៍ដឹងនោះដែរ ដូច្នេះដើម្បីតម្លើងទៅជំនាន់ថ្មីបានលុះត្រាតែក្រុមហ៊ុនបើកអោយ Update ផ្ទាល់ទើបបានមិនមែនចេញពី Google ឡើយ។ រីឯ Android ជំនាន់ 4.4.4 វិញក៏មិនខុសគ្នាប៉ុន្មានដែរ ដោយយោងទៅតាមគេហទំព័រ GSMArena បានប្រាប់អោយដឹងថា Android ជំនាន់ថ្មីនេះគឺមិនមានការកែប្រែអ្វីច្រើនឡើយក្រៅពីការកែប្រែផ្នែកប្រព័ន្ធសុវត្ថិភាពអោយបានខ្លាំងជាងមុន ក៏ដូចជាភ្ជាប់មកជាមួយនឹង Open SSL bug សម្រាប់កែប្រែ bugs មួយចំនួនតូចប៉ុណ្ណោះ។

សរុបសេចក្ដីមកចាប់ពី Android ជំនាន់ 4.4.3 ដល់ជំនាន់ 4.4.4 គឺពុំមានការកែប្រែអ្វីធំដុំឡើយ សូម្បីតែ Interface ក៏នៅដដែលផងដែរ តែវាបានកែប្រែបញ្ហាជាចន្លោះប្រហោងខ្លះៗរបស់ Google ដែលមាននៅលើឧបករណ៍ត្រកូល Nexus។ អញ្ចឹងបើស្មាតហ្វូនរបស់អ្នកដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ KitKat 4.4 ឬ 4.4.2 បានន័យថា អ្នកពុំចាំបាច់ខ្វល់អំពីការ Update ឡើយ ព្រោះវាពុំបានកែប្រែអ្វីច្រើនគួរអោយកត់សំគាល់ទេ ហើយអ្នកក៏មិនមែនប្រើប្រាស់ឧបករណ៍ Nexus ផងដែរ។

No comments:
Post a Comment