ឭថា Google កំពុងបណ្ដាក់ទុន 30 លាន​ដុល្លា​ទៀត​ជាមួយ​ក្រុមហ៊ុន Virgin Galactic ដើម្បី…

វាមិនមែនជារឿងធម្មតានោះទេ ដែល​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ Google បាន​ចំនាយ​សាច់​ប្រាក់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ដល់​ទៅ 500 លាន​ដុល្លា​ក្នុង​ការ​ទិញ​យក​ផ្ដាយ​រណប​របស់​ក្រុមហ៊ុន SkyBox ដើម្បី​ពង្រីក​វិសាល​ភាព​សេវា​កម្ម​ជា​ច្រើន​របស់​ខ្លួន​ជូន​ទៅ​ដល់​មនុស្ស​ជាតិ​រស់នៅ​ក្នុង​ពិភព​លោក​យើង​នេះ។ សម្រាប់​ថ្ងៃ​នេះ​វិញ​ដោយ​យោង​ទៅ​តាម​ប្រភព​ពត៌មាន​របស់ Sky News បាន​អោយ​ដឹង​ថា Google បាន​កំពុង​រៀប​គម្រោង​មួយ​ថ្មី​ទៀត​ដែល​ត្រូវ​ចំនាយ​ទឹក​ប្រាក់​ប្រមាណ​ជា 30 លាន​ដុល្លា​ធ្វើ​ការ​បណ្ដាក់​ទុន​ជាមួយ​ក្រុមហ៊ុន​ផ្ដាយ​រណប Virgin Galactic ជា​ក្រុម​ហ៊ុន​គ្រប់​គ្រង​ដោយ​លោក Richard Branson ដែល​គាត់​មាន​សេចក្ដី​សង្ឃឹម​ថា​នឹង​អាច​បង្កើត​អោយ​មាន​ការ​ដើរ​កម្សាន្ត​អស្ចារ្យ​មួយ​សម្រាប់​មនុស្ស​ជាតិ​ទៅ​លេង​នៅ​លើ​ស្ថាន​អាវកាស​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ដ៏​ខ្លី​នេះ បើ​ទោះ​បី​ជា​គម្រោង​ដើរ​កម្សាន្ត​នេះ​មិន​ទាន់​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ក៏​ពិត​មែន ក៏​ប៉ុន្តែ​មាន​ក្រុម​តារា​ល្បីៗ​ជា​ច្រើន​បាន​កក់​សំបុត្រ​កៅអី​ទុក​អស់​បាត់​ទៅ​ហើយ។











ជាក់ស្ដែងក្រុមហ៊ុនធំៗទាំង 2 ទៀតសោត​បាន​ធ្វើ​ការ​ចចារ​គ្នា​ជា​ច្រើន​ខែ​ណាស់​មក​ហើយ ប៉ុន្តែ​ទើប​តែ​ឈាន​ដល់​ដំណាក់​កាល​កាន់​តែ​ស៊ី​ជម្រៅ។ Virgin Galactic ក៏​អាច​នឹង​ផ្ដល់​សិទ្ធ​ប្រើ​ប្រាស់​ផ្កាយ​រណប​ទៅ​អោយ Google ដើម្បី​សម្រេច​គម្រោង​ផ្គត់​ផ្គង់​សេវា​កម្ម​អ៊ីនធឺណែត​ដែល​ត្រូវ​ចំនាយ​ថវិកា​ជាង 1000 លាន​ដុល្លា​លើ​បច្ចេក​វិទ្យា​ថ្មី​ដើម្បី​ផ្ដល់​សេវាកម្ម​អ៊ីនធឺណែត​គ្មាន​ខ្សែ​ទៅ​កាន់​គ្រប់​ទី​កន្លែង​លើ​ផែន​ដី។ ដូច្នេះ Google ពិត​ជា​ត្រូវ​ចំនាយ​ថវិកា​ច្រើន​ខ្លាំង​ណាស់​ដោយ​ត្រូវ​ចំនាយ​ថវិកា​ទៅ​លើ​ផ្កាយ​រណប​មួយ​តង់​ហើយ ថែម​ទាំង​ត្រូវ​ចំនាយ​មហា​ច្រើន​មួយ​តង់​ទៀត​ទៅ​លើ​បច្ចេក​វិទ្យា​ផ្គត់​ផ្គង់​អ៊ីនធឺណែត។
យ៉ាងណាមិញ Google និង Virgin Galactic បានប្រកែក​ប្រាប់​អ្នក​យក​ពត៌មាន​ថា​វា​មិន​មែន​ជា​ការ​ពិត​ឡើយ។ ឬ​មួយ​ក៏​ក្រុមហ៊ុន​ទាំង 2 មិន​ទាន់​ចចារ​គ្នា​ត្រូវ?

No comments:

Post a Comment