នៅពេលគ្រឿងស្រវឹងចូលខ្លួនហើយនរណាក៏ត្រូវបាត់បង់ស្មារតីដែរ អំឡុងពេលដែលជាតិអាកុលឡើងដល់កម្រិតមួយធ្វើអោយយើងបាត់បង់ស្មារតី ដូច្នេះហើយទើបបានជាអត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាមានកំនើនខ្ពស់គួរអោយកត់សំគាល់ ដោយក្នុងនោះបានរាប់បញ្ចូលជាមួយគ្រោះថ្នាក់បង្កឡើងដោយអ្នកបើកបរផឹកគ្រឿងស្រវឹងផងដែរ។ ជាការពិតរឿងនេះមិនត្រឹមតែកើតមានឡើងក្នុងប្រទេសយើងនោះទេ សូម្បីតែប្រទេសធំៗ និងប្រទេសមហាអំណាចក៏ជួបបញ្ហាផឹកគ្រឿងស្រវឹងហើយបើកបរនេះដែរ បើទោះបីជាមន្ត្រីប៉ូលីសបានដាក់វិធានការតឹងរ៉ឹងយ៉ាងណាក្ដី ក៏នៅមានជនមួយចំនួនប្រព្រឹត្តរឿងនេះដដែល។
យ៉ាងណាក៏ដោយដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចណ៍មន្ត្រីប៉ូលីសសហរដ្ឋអាមេរិច បានរួមដៃជាមួយអ្នកវិទ្យាសាស្ត្រមួយក្រុមធ្វើការសិក្សាស្រាវជ្រាវ និងបង្កើតអោយមានឧបករណ៍ Lasers ដ៏ទំនើបមួយនៅឯមហាវិទ្យាល័យវិទ្យាសាស្ត្រកងទ័ព Warsaw សម្រាប់ស្វែងរករថយន្តណាដែលធ្វើចរាចរណ៍តាមដងផ្លូវដោយមានអ្នកបើកបរក្រេបគ្រឿងស្រវឹងលើសចំនួនដែលច្បាប់បានកំនត់។ ឧបករណ៍នោះមិនត្រូវបានប្រាប់អំពីឈ្មោះពិតប្រាកដនោះទេ តែសមត្ថភាពរបស់វាគឺអស្ចារ្យណាស់ ដោយវាអាចចូលទៅពិនិត្យ និងស្វែងរកចំហាយជាតិអាកុលរបស់គ្រឿងស្រវឹងក្នុងខ្លួនអ្នកបើកបររថយន្តដែលផឹកគ្រឿងស្រវឹង បើទោះបីជារថយន្តនោះកំពុងធ្វើដំណើរក្នុងល្បឿនលឿនក៏ដោយ ក៏វាអាចធ្វើប្រតិបត្តិការបានដែរ ជាមួយនឹងការប្រើប្រាស់កញ្ចក់កោងពិសេសម្យ៉ាងបញ្ញេញពន្លឺជាកាំរស្មី Laser។
ឧបករណ៍ Laser ទំនើបមួយនេះអាចដំណើរការបានដោយប្រើប្រាស់កាំរស្មី Laser បញ្ចាំងទៅលើរថយន្តដើម្បីស្វែងរកថាអ្នកបើកបរមានជាតិស្រវឹងក្នុងខ្លួនដែរឬយ៉ាងណា ដោយវានឹងពាំនាំមកជាមួយនឹងទិន្នន័យយ៉ាងរហ័សមួយបញ្ជាក់ប្រាប់អំពីកម្រិតជាតិស្រវឹងនៅក្នុងឈាមរបស់ពួកគេ។ ការសិក្សាស្រាវជ្រាវរបស់ពួកមន្ត្រីប៉ូលីស និងអ្នកវិទ្យាសាស្ត្រនោះបានអោយដឹងថា ឧបករណ៍នេះមានសមត្ថភាពអស្ចារ្យមួយដោយវាអាចពិនិត្យដឹងកម្រិតអាកុលបានចាប់ពី 0.1% ឡើងទៅ ដូច្នេះបើអ្នកបើកបរផឹកតែ 1 ក្អឹកក៏ដឹងបានដែរមិនបាច់រកលេស ឬកុហកប៉ូលីសឡើយ ប៉ុន្តែត្រូវពិនិត្យលើខ្លួនមនុស្សផ្ទាល់តែម្ដងទើបបានដឹង។
គួរបញ្ជាក់ប្រាប់ផងដែរថា ឧបករណ៍នោះអាចនឹងពិនិត្យខុសម្ដងម្កាលស៊ីសងទៅលើស្ថានការជាក់ស្ដែងដូចជាក្នុងរថយន្តមួយមានអ្នកស្រវឹងច្រើននាក់ រថយន្តបើកបង្អួច ឬប្រើប្រាស់ម៉ាស៊ីនត្រជាក់ត្រជាក់ពេកជាដើម ដូច្នេះហើយរាល់ទិន្នន័យដែលទទួលបានមិនមែនត្រឹមត្រូវរហូតនោះទេ។ សម្រាប់ក្រុមប្រឹក្សាភិបាលសុវត្ថិភាពដឹកជញ្ជូនរបស់អាមេរិចចាត់ទុកថារាល់ប្រជាជនអាមេរិចដែលមានជាតិអាកុលក្នុងឈាមចាប់ពី 0.05% ឡើងទៅត្រូវបានចាត់ទុកថាស្រវឹង អញ្ចឹងគឺមិនអាចអោយបើកបរបានទេ ហើយក្រុមសិក្សាស្រាវជ្រាវបាននិយាយទៀតថា ការបង្កើតឧបករណ៍ Laser នេះគឺនឹងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ពិសេសគឺចំនួនរថយន្តប៉ូលីសដែលតែងតែជិះល្បាតនៅតាមដងផ្លូវនានា ហើយឧបរណ៍នេះក៏អាចនឹងធ្វើអោយកិច្ចការងារប៉ូលីសចរាចរណ៍ធូរស្រាលផងដែរក្នុងការបញ្ឈប់អ្នកបើកបរដែលស្រវឹង។
.jpg)
.jpg)
.jpg)
.jpg)
No comments:
Post a Comment