កំណែប្រែកម្មវិធី Cydia ថ្មី ដែលមានបន្ថែម​ចំណុច​ពិសេស​ៗ​ជា​ច្រើន

ថ្វីត្បិតតែអ្នកប្រើប្រាស់ iPhone, iPad មួយចំនួនបានតម្លើង​ទៅ​កាន់ iOS 7.1 មិន​អាច Jailbreak បាន​យ៉ាង​ណា​ក៏​ដោយ ក៏​ប៉ុន្តែ​ក៏​មនុស្ស​មួយ​ចំនួន​កំពុង​តែ​មាន iDevice ដែល​បាន Jailbreak នៅ​ឡើយ​ទេ។ យើង​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ​ថា កម្មវិធី Cydia កម្រ​មាន​កំណែ​ប្រែ​ថ្មី​ណាស់ ហើយ​កំណែ​អាប់​ដេត​ចុង​ក្រោយ​របស់ Cydia បង្អស់ គឺ​នៅ​ខែ​ធ្នូ ឆ្នាំ 2013 ដែល​វា​បាន​ផ្លាស់​ប្តូរ​ពី​ស្តាយ​ចាស់ ទៅ​ជា​ស្តាយ​ថ្មី ដែល​ស៊ី​គ្នា​បំផុត​ជាមួយ iOS 7។











កាលពីល្ងាចម្សិញនេះ ក្រុមអ្នកបង្កើតកម្មវិធី Cydia បាន​បញ្ចេញ​កំណែ​ប្រែ​កម្ម​វិធី Cydia ថ្មី ដែល​វា​បាន​បន្ថែម​មុខ​ងារ​ថ្មីៗ​ជា​ច្រើន ហើយ​វា​ក៏​បាន​ដោះស្រាយ​បញ្ហា​ធំៗ​មួយ​ចំនួន​ដែល​អ្នក​ប្រើ​ប្រាស់​កំពុង​តែ​ជួប​ប្រទះ​ផង​ដែរ។ នៅ​ក្នុង​ជំនាន់​ថ្មី​នេះ គេ​បាន​ផ្លាស់​ប្តូរ​នៃ​ទីតាំង​នៃ Section ជំនួស​អោយ​ក្រឡោន Source វិញ​។ ហើយ​គេ​បាន​ដក​ក្រឡោន Installed ដែល​ជា​ទីតាំង​បង្ហាញ Tweak មក​ដាក់​នៅ​ខាង​ក្រៅ​វិញ ដើម្បី​អោយ​យើង​ងាយ​ស្រួល​ក្នុង​ការ​ចូល​ទៅបញ្ជា។
លក្ខណៈពិសេសបំផុត នៅក្នុងកំណែប្រែ Cydia ថ្មីនោះគឺ វា​បាន​ដោះ​ស្រាយ​បញ្ហា​ពេល​យើង​បន្ថែម Source ទៅ​វា​លោត​គាំង ហើយ​បាត់​ឯកសារ​ទាំង​អស់​ក្នុង Cydia។ បញ្ហា​នេះ ពួក​យើង​ឧស្សាហ៍​ជួប​ច្រើន​ណាស់ ប៉ុន្តែ​ឥលូវ​នេះ វា​ត្រូវ​បាន​ដោះ​ស្រាយ​ហើយ​ជាមួយ​នឹង​កំណែ​អាប់​ដេត​នេះ។
ខាងក្រោមនេះជាលក្ខណៈខុសប្លែករវាកម្មវិធី Cydia ចាស់ និង​កម្ម​វិធី Cydia ថ្មី ដូច្នេះ​យើង​មើល​ទាំង​អស់​គ្នា។














ដើម្បីអាប់ដេត Cydia របស់អ្នក អោយមានរូបថ្មី និងស្រស់ស្អាត​ដូច​ខាង​លើ​នេះ គឺ​មិន​សូវ​ពិបាក​ប៉ុន្មាន​ទេ ពោល​នៅ​ពេល​ដែល​យើង បើ​កម្មវិធី Cydia ភ្លាម វា​នឹង​សួរ​នូវ​សំនួរ​ចំនួន​បី ហើយ​សូម​ជ្រើស​រើស​យក​ពាក្យ “ Complete Upgrade” បន្ទាប់​មក​ទៀត Confirm ចាំ​មួយ​ភ្លែត​ជា​ការ​ស្រេច។ ប៉ុន្តែ​បើ​អ្នក​មិន​ឃើញ​ថា​វា​បង្ហាញ​សារ​ដូច្នេះ​ទេ សូម​បិទ​បើក​កម្មវិធី Cydia ហើយ​លុប​វា​ចេញ​ពី Background ផង រឺ​ក៏​ស្វែង​រក “ Cydia Installer” នៅ​ក្នុង Cydia ហើយ​តម្លើង​វា​ជា​ការ​ស្រេច។













សូមបញ្ជាក់ផងដែរថា កំណែអាប់ដេតគឺ​សម្រាប់ iOS គ្រប់​ជំនាន់​ទាំង​អស់ មិន​សម្រាប់​តែ iOS 7 ប៉ុណ្ណោះទេ។

No comments:

Post a Comment