កម្មវិធីកាមេរ៉ាឡូយៗ ដែល​អ្នក​អាច​ប្រើ​ជំនួស​កាមេរ៉ា 360 បាន​យ៉ាង​រីក​រាយបំផុត

នៅក្នុងស្រុកខ្មែរនណាក៏​ស្គាល់​អំពី​កម្មវិធី​កាមេរ៉ា 360 ដ៏​ល្បី​ល្បាញ​ដែរ ដោយសារ​វា​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ថត​យក​រូបភាព ពិសេស​បំផុត​នោះ​គឺ​វា​មាន Effect សម្រាប់​ដាក់​ពណ៌​ទៅ​ដល់​រូបភាព​របស់​យើង​ថត​បាន​យ៉ាង​ល្អ និង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់។ កម្មវិធី​កាមេរ៉ា 360 នេះ​ផ្ទាល់​ត្រូវ​បាន​ទទួល​ការ​ពេញ​និយម​ខ្លាំង​បំផុត​ពី​សំណាក់​អ្នក​ប្រើ​ ប្រាស់​ស្មាតហ្វូន និង​ថេប្លេត​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android និង iOS ទាំង​ចាស់​ទាំង​ក្មេង ពិសេស​យុវវ័យ។

ជាក់ស្ដែងការប្រើប្រាស់កម្មវិធីដដែលៗ ឬ​មាន Interface សាំញាំ​យូរៗ​ទៅ​យើង​នឹង​មាន​អារម្មណ៍​ថា​វា​មិន​សូវ​ជា​អស្ចារ្យ​ប៉ុន្មាន​ នោះ​ទេ ខ្លះ​ប្រហែល​ជា​ឈប់​ប្រើ​ប្រាស់​វា ហើយ​ស្វែង​រក​កម្មវិធី​ថ្មីៗ​ផ្សេង​ទៀត​ផង​ក៏​ថា​បាន។ ដូច្នេះ​បើ​អ្នក​ពិត​ជា​ចូលចិត្ត​ថត​រូប រួម​ជាមួយ​នឹង​ការ​កែ Effect ដើម្បី​អោយ​រូបភាព​មាន​សោភ័ណ្ឌ​ភាព​កាន់​តែ​ស្រស់​ស្អាត​នោះ អ្នក​មក​ចំ​កន្លែង​ហើយ ថ្ងៃ​នេះ Cambo Report នឹង​ណែ​នាំ​កម្មវិធី​កាមេរ៉ា​ថ្មីៗ​មួយ​ចំនួន​ទៀត​ដែល​ទើប​នឹង​មាន​វត្តមាន​ ក្នុង App Store និង PlayStore អ្នក​ទាំង​អស់​គ្នា​អាច​សាក​ល្បង​ប្រើ​ប្រាស់ ដែល​មាន Interface រចនាបថ​ប្រើ​ប្រាស់​ស្រស់​ស្អាត​មិន​រញ៉េ​រញ៉ៃ ងាយ​ស្រួល​ក្នុង​ការ​បញ្ជា​ទៅ​លើ​ការ​កែប្រែ Effect ជា​ដើម ពិសេស​គឺ​អាច​ទាញ​យក​មក​ប្រើ​ប្រាស់​បាន​ដោយ​សេរី​មិន​គិត​ប្រាក់ និង​មាន​អារម្មណ៍​ប្លែក ដូច​ខាង​ក្រោម​នេះ៖
POMELO (សម្រាប់ iOS និង Android)
POMELO គឺជាកម្មវិធីកាមេរ៉ា​របស់​ក្រុមហ៊ុន Meitu, Inc. ជំនាញ​ផ្នែក​ថត​រូប ដែល​ទើប​នឹង​បង្កើត​ថ្មី​ជា​ដៃ​គូ​ប្រកូត​ប្រជែង​យ៉ាង​ស្វិត​ស្វាញ​ជាមួយ​ កម្មវិ​ធី​ដទៃ​ផ្សេង​ទៀត។ អ្វី​ដែល​ពិសេស​សម្រាប់​កម្មវិធី​នេះ​គឺ​វា​មាន Interface ស្រស់​ស្អាត មើល​ទៅ​ទាក់​ទាញ​ចិត្ត​ខ្លាំង​ណាស់ វា​មាន Effect ច្រើន​សម្រាប់​យក​ទៅ​កែ​រូបភាព ហើយ​អ្នក​ក៏​អាច​យក​រូបភាព​មក Edit ឬ​ធ្វើ​ការ​កែប្រែ​ជាមួយ​នឹង Tools ជា​ច្រើន។
អ្នកអាចទាញយកកម្មវិធីនេះដោយសេរីពី App/Play Store តាម​រយៈ​ប៊ូតុង​ខាងក្រោម៖
Retrica (សម្រាប់ iOS និង Android)
Retrica ក៏ជាកម្មវិធី Free អាច​ទាញ​យក​មិន​គិត​ប្រាក់​ផង​ដែរ របៀប​ប្រើ​ប្រាស់​កម្មវិធី​នេះ​គឺ​ងាយ​ស្រួល​ដោយ​អ្នក​អាច​ជ្រើស​រើស Effect ដែល​អ្នក​ពេញ​ចិត្ត​ជា​ច្រើន បន្ទាប់​មក​ចុច​ថត​គឺ​ជា​ការ​ស្រេច។ ជាង​នេះ​ទៅ​ទៀត​នេះ​វា​ក៏​មាន​មុខងារ​ប្លែកៗ​ទៀត​ដូច​ជា​មុខងារ​កំនត់​ពេល​ វេលា​ថត ថត​រូប​ជា​ផ្ទាំង​សន្លឹក ថត​ព្រាល ឬ​ស្រអាប់​ជា​ដើម រួម​ទាំង Watermark ស្រស់​ស្អាត​នៅ​ក្នុង Setting ដែល​មាន​ពាក្យ​ថា Retrica ដោយ​អ្នក​អាច​យក​វា​មក​ដាក់​លើ​រូបភាព ឬ​មិន​ចង់​ដាក់​នៅ​លើ​រូបភាព​ក៏​បាន។ Retrica មាន​ជំនាន់ Pro និង Free បើ​អ្នក​ប្រើ​ជំនាន់ Free មាន Effect មួយ​ចំនួន​មិន​អាច​ប្រើ​បាន​ទេ លុះ​ត្រា​តែ​អ្នក​ទិញ ឬ​ទាញ​យក RetricaPro មក​ប្រើ។
អ្នកអាចទាញយកកម្មវិធីនេះដោយសេរីពី App/Play Store តាម​រយៈ​ប៊ូតុង​ខាងក្រោម៖

LINE Camera (សម្រាប់ iOS និង Android)
Cambo Report ជឿថាអ្នក​ទាំង​អស់​គ្នា​ភាគ​ច្រើន​ស្គាល់​អំពី​កម្មវិធី​មួយ​នេះ ហើយ​បើ​អ្នក​មិន​ធ្លាប់​បាន​ប្រើ​ប្រាស់​វា​នោះ​ទេ ហេតុ​អ្វី​មិន​ទាញ​យក​មក​តម្លើង​លើ​ម៉ាស៊ីន​ស្មាតហ្វូន​របស់​អ្នក​ទាំង​អស់​ គ្នា​ភ្លាម​ទៅ? វា​មិន​ត្រឹម​តែ​ជា​កម្មវិធី​ថត​រូប និង​កែ​រូបភាព​ប៉ុណ្ណោះ​ទេ តែ​អ្នក​អាច​ទាញ​យក Stikcers ដ៏​ច្រើន​សំបូរ​បែប​មក​ដាក់​ក្នុង Store របស់ LINE មក​យ៉ាង​ច្រើន​ដោយ​ធ្វើ​ការ​ទិញ ឬ​ទាញ​យក​ដោយ​សេរី​ទៅ​តាម​លក្ខណៈ​របស់​កម្មវិធី។ ដូច្នេះ​បើ​អ្នក​ចង់​បាន​កម្មវិធី​កែ​រូបភាព​ដែល​មាន​មុខងារ​សំបូរ​បែប LINE Camera គឺ​ជា​ជម្រើស​មួយ​ដ៏​ល្អ​សម្រាប់​អ្នក!
សរុបសេចក្ដីមកកម្មវិធីពិសេសៗទាំង 4 ខាង​លើ​នេះ​គឺ​សុទ្ធ​សឹង​ជា​មុខងារ​សំបូរ​បែប​សម្រាប់​ថត​រូប និង​កែប្រែ​រូបភាព​អោយ​កាន់​តែ​មាន​ភាព​ស្រស់​ស្អាត​ជាង​មុន។ បើ​អ្នក​មាន​អារម្មណ៍​ថា​ធុញ​ទ្រាន់​ជាមួយ​នឹង Camera 360 អ្នក​អាច​ងាក​មក​ប្រើ​ប្រាស់​កម្មវិធី​ទាំង​អស់​នេះ​វិញ​ក៏​បាន ដោយ​អាច​ទាញ​យក​បាន​ដោយ​សេរី​មិន​គិត​ប្រាក់​អ្វី​ទាំង​អស់។ ចុង​ក្រោយ​សូម​ជូន​ពរ​អោយ​អ្នក​ទាំង​អស់​គ្នា​កាន់​តែ​រីក​រាយ​បន្ថែម​ជាមួយ ​កម្មវិធី​ទាំង​អស់​នេះ​បាន​កាន់​តែ​ច្រើន និង​សំបូរ​បែប និង​ទទួល​បាន​រូបភាព​ស្រស់​ស្អាត​តាម​តម្រូវ​ការ​ដែល​អ្នក​ចង់​បាន!
 

No comments:

Post a Comment