តម្រូវការ
- មាន iPhone, iPad រឹក៏ iPod Touch ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 7.1 រឺ iOS 7.1.1 រឺ iOS 7.1.2 ។ ដើម្បីដឹងថាឧបករណ៍របស់អ្នកដំណើរការដោយ iOS ជំនាន់ប៉ុន្មាន សូមចូលទៅកាន់ Setting > General > About > Version
- ឧបករណ៍របស់អ្នកត្រូវតែបាន Jailbreak រួចហើយ (មានកម្មវិធី Cydia )។
- ប្រសិនបើជាអ្នកធ្លាប់បានតម្លើងពុម្ពអក្សរខ្មែរម្តងហើយ និងមានបំណងចង់សាកល្បងពុម្ពអក្សរខ្មែរ និងក្តារចុចខ្មែរនេះ សូមលុបវាចោលសិន ដោយចូលទៅកាន់ Cydia > Installed > និងលុប iOS 7 khmer font, iOS 7 khmer keyboard ចេញ។
- មានភ្ជាប់ទៅកាន់ប្រព័ន្ធអ៊ីនធឺណែត
របៀបតម្លើង
- បើកកម្មវិធី Cydia រួចចុចលើ Source > edit > add វាយពាក្យ (4khmeriphone.com/sp) រួចចុច Add និងចាំមួយភ្លែត រហូតវាចេញពាក្យ Return to cydia
- នៅក្នុងកម្មវិធី Cydia ដដែល សូមចុចក្រឡោន Search និងវាយពាក្យ“ iOS 7.1+ Khmer Fonts” ចុចលើវា និងចុចពាក្យ Install រហូតបញ្ចប់
- បើកកម្មវិធី Cydia ដដែល រួចស្វែររកពាក្យ “ iOS 7+ 5 rows iPhone keyboard “ និងតម្លើងវា ប្រសិនបើជាអ្នកប្រើ iPhone រឺ iPod Touch”
- ប៉ុន្តែបើអ្នកប្រើ iPad វិញសូមស្វែងរកពាក្យ “ iOS 7+ 5 rows iPad keyboard” រួចតម្លើងវា
- លោកអ្នកបានតម្លើង ពុម្ពអក្សរខ្មែរ
និងក្តារចុចខ្មែរបានសម្រេចហើយ
ដូច្នេះជំហានចុងក្រោយនោះគឺគ្រាន់តែចូលទៅកាន់ Setting >
General > Keyboard > Keyboards > Add New keyboard >
អូសចុះទៅក្រោមបង្អស់ និងចុចលើពាក្យ “ ក្តារចុចខ្មែរ “
ជាការស្រេច ។
វីដែលយើងឃើញវាមានសភាពខុសប្លែកពីធម្មតានោះគឺក្តារចុចមានទំហំធំជាង មុន រីឯម៉ោងនៅកន្លែង Lockscreen គឺមានសណ្ឋានដិតជាងមុនបន្តិច។ គូសបញ្ជាក់ផងដែរថា លោកអ្នកអាចជ្រើសរើសយកពុម្ពអក្សរខ្មែរពី Source មួយណាក៏បានដែរ ទៅតាមចំណង់ចំណូលចិត្ត ពី (4khmeriphone.com/sp), (samnang.myrepospace.com) , (elunchen.com/cydia), (cydia.myrepospace.com/imonstersoft) ក៏បានទៅតាមការយល់ឃើញរបស់អ្នក។ ក៏ប៉ុន្តែការតម្លើងពុម្ពអក្សរខ្មែរនេះ ក៏មានគ្រោះថ្នាក់ដែរ ពោលវានឹងគាំងជាប់ត្រង់ឡូហ្គូ Apple ប្រសិនបើជាអ្នកតម្លើងវាជាន់គ្នា រឺក៏លុបចេញជាដើម។



No comments:
Post a Comment