iOne បានធ្វើអោយអ្នកគាំទ្រផលិតផល Apple
ប្រចាំប្រទេសកម្ពុជាមានភាពភ្ញាក់ផ្អើលជាខ្លាំង
ព្រោះអីខ្លួនបាននាំយកផលិតផល iPhone
មកលក់នៅក្នុងប្រទេសកម្ពុជាជាផ្លូវការហើយ។ នៅព្រឹកថ្ងៃសុក្រទី
18 កក្កដានេះ ក្រុមហ៊ុន iOne បានបើកពិធីសម្ភោធ
នៃការដាក់លក់ផលិតផល iPhone នៅប្រទេសកម្ពុជាជាផ្លូវការ
ដែលពិធីសម្ភោធបានប្រព្រឹត្តិទៅយ៉ាងអធិកអធមបំផុត
ដោយសារមានការចូលរួមពីអ្នកគាំទ្រ និងអតិថិជនជាច្រើន។

ពិធីសម្ភោធនេះ
បានប្រព្រឹត្តិទៅនៅឯជាន់ផ្ទាល់ដីអាគារពាណិជ្ជកម្មកាណាឌីយ៉ា
តាមបណ្តោមហាវិថីព្រះមុនីវង្ស ចាប់ពីវេលាម៉ោងប្រាំបួនព្រឹកតទៅ។
អ្នកគាំទ្រម្នាក់បានមកអង្គុយរង់ចាំតាំងពីម៉ោងប្រាំទៀបភ្លឺ
ឯណោះ ដើម្បីទទួលបានកាដូដុំសាកថ្ម PowerBankដ៏ស្រស់ស្អាត
និងអាវយឺតចំនួនមួយ ដែល iOne
នឹងប្រគល់ជូនអ្នកមកដល់ភ្ញៀវមុនគេចំនួន 60នាក់។ ទន្ទឹមនឹងនេះដែរ
iOne ក៏បានបង្កើតល្បែងកំសាន្ត ប្រណាំងប្រជែងថតរូបខ្លួនឯង (Selfie)
ទៀតផង ដែលអ្នកឈ្នះចំនួនពីររូប នឹងទទួលបានកាសស្តាប់តន្ត្រីម៉ាក
B&O ដែលមានតម្លៃ 159$។
ប្រសិនបើអ្នកបានទិញទូរស័ព្ទ iPhone
ពីក្រុមហ៊ុ iOne នេះ
អ្នកទាំងអស់គ្នានឹងទទួលបានប័ណ្ណធានាម៉ាស៊ីនចំនួនមួយឆ្នាំ
ហើយក៏នឹងមានអត្ថប្រយោជន៍ជាច្រើនទៀតដែរ។ សព្វថ្ងៃនេះ iOne
បានស្នើសុំទៅកាន់ក្រុមហ៊ុន Apple រួចហើយ
ដើម្បីផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតដល់អ្នកប្រើប្រាស់ iPhone
នៅខ្មែរ ដូចជាស្នើរអោយមានពុម្ពអក្សរខ្មែរ
និងក្តារចុចខ្មែរមានភ្ជាប់ជាស្រេច និងការបើកទទួលយក iPhone
ចាស់ៗ ប្តូរយកស៊េរីថ្មី ដោយគ្រាន់តែថែមលុយជាការស្រេច។
តើប្រិយមិត្តទាំងអស់មានបានចូលរួមព្រឹត្តិការណ៍ដាក់សម្ភោធនេះរឺទេ?
យើងសង្កេតឃើញថាមានមនុស្សជាច្រើនណាស់ បានតម្រង់ជួរត្រៀបត្រា
ដើម្បីចួលរួម និងទទួលយកវត្ថុអនុស្សាវរីយ៍ពីក្រុមហ៊ុន iOne។
មកដល់ពេលនេះ iOne បាននាំយកផលិតផល Apple
ជាច្រើនមកលក់ក្នុងប្រទេសកម្ពុជាហើយ ដែលមានដូចជា iPhone, iPad,
ស៊េរីពពួក iPad, MacBoos, ម៉ាស៊ីនកុំព្យូទ័រ Mac, Apple TV
និងគ្រឿងបន្ទាប់បន្សំជាច្រើនទៀត។
No comments:
Post a Comment