MH17 ទើប​តែ​ត្រូវ​​បាញ់​ទម្លាក់ ​ឥលូវ​​ចេញ​ហ្គេម​នៅ​លើ​ Play Store បាត់

រំលង​តែ​បួន​​ថ្ងៃ​សោះ​ដែល​​ជើងហោះហើរ​ MH​​17 របស់​​ម៉ាឡេស៊ី​ត្រូវ​បាន​បាញ់​ទម្លាក់​​​​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​សរុប​ ២៩៨ នាក់​​ ឥលូវ​ស្រាប់​តែ​មាន​ Video Game មួយ​យក​លំនាំ​តាម​សោក​នាដកម្ម​ដ៏​រន្ធត់​នោះ។
Video Game នោះ​មាន​ឈ្មោះ​ “MH 17 Strikes Back” ដែល​ទើប​តែ​បាន​​ដូរ​ឈ្មោះ​ពី “Transporter Plane Strikes Back” ក្រោយ​ពេល​គ្រោះថ្នាក់​ជើងហោះហើរ MH​17 ​កាល​​ពី​ថ្ងៃ​ទី​១៧ ​កក្កដា​កន្លង​មក។​
MH17 Strikes Back” បង្ហាញ​ពី​ការ​វាយ​ប្រហារ​តបត​សត្រូវ​ដែល​កំពុង​​តែ​​ព្យាយាម​បាញ់​ទម្លាក់​ ​ជើង​ហោះហើរ MH17។ អ្នក​លេង​​អាច​បញ្ជា​យន្តហោះ​ដឹក​អ្នក​ដំណើរ​ដែល​មាន​​​បំពាក់​អាវុធ​​ដូច​ ជា​មីស៊ីល​​ដើម្បី​បាញ់​វាយ​បក​​​​ទៅ​លើសត្រូវ​​​។ទោះ ​ជា​យ៉ាង​ណា​ អ្នក​ដែល​​ផលិត​ហ្គេម​នេះ​ឡើង​​មាន​គោល​បំណង​​ចង់​ចែក​ចាយ “MH17 Strikes Back” ​​ទៅ​ដល់​ក្រុម​គ្រួសារ សាច់ញាតិ និង​មិត្ត​ភក្តិ​​ជន​រង​គ្រោះ​ដើម្បី​​បញ្ចេញ​កំហឹង​ទៅ​លើ​អ្នក​ដែល​បាន​ សម្លាប់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ខ្លួន។ ហ្គេម​នេះ​អាច​ដោនឡូត​បាន​នៅ​ក្នុង​ Play Store


No comments:

Post a Comment