តម្រូវការ :
- iPhone, iPad, iPod Touch ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 7 ឡើងទៅ
- ឧបករណ៍របស់អ្នកបាន Jailbreak រួចហើយ (មានកម្មវិធី Cydia)
របៀបតម្លើង និងប្រើប្រាស់ :
- បើកកម្មវិធី Cydia រួចហើយចុចលើពាក្យ Source > Edit > Add វាយពាក្យ (repo.biteyourapple.net) រួចហើយចុច Add
- នៅក្នុងកម្មវិធី Cydia ដដែល សូមចុចលើក្រឡោនស្វែងរក វាយពាក្យ “ EqualizerEveryWhere) រួចហើយចុចតម្លើងវាជាការស្រេច
- ដើម្បីអោយវាបង្ហាញ ម៊ឺនុយ ផ្លាស់ប្តូរសម្លេង សូមបើក Control Center ដោយអូសដៃពីក្រោមឡើងលើ ហើយគ្រវាសដៃពីស្តាំមកឆ្វេង ត្រង់កន្លែងតន្ត្រី នោះអ្នកនឹងឃើញមានកន្លែងផ្លាស់ប្តូរ។ សូមអូសម្តងទៀត ដើម្បីទៅដល់ Preset។
- ត្រង់កន្លែង Preset នេះ នឹងបង្ហាញជម្រើសប្រភេទ សម្លេងជាច្រើន
ដូចជា Techno, Club, Pop, Fullbass ជាដើម។
សូមជ្រើសរើសយកជម្រើសណាមួយដែលអ្នកពេញចិត្ត។
គូសបញ្ជាក់ផងដែរថា Tweak នេះ មានឥទ្ធិពល អាចផ្លាស់ប្តូរសម្លេងទៅលើកម្មវិធីបានច្រើន ទាំងលើកម្មវិធី Video, Youtube រឺក៏តន្ត្រីស្តាប់ចេញពីអនឡាញជាដើម។ យើងក៏អាចធ្វើការផ្លាស់ប្តូរ និងកែសម្រួលអ្វីៗជាច្រើនទៀតផងដែរ ដោយចូលទៅកាន់ Setting > EqualizerEverywhere។ ហើយសម្រាប់អ្នកដែលកំពុងតែប្រើប្រាស់Tweak ឈ្មោះ Auxo 2 វិញ វានៅតែអាចប្រើប្រាស់បានជាមួយគ្នាដដែល គ្រាន់តែបង្ហាញរូបភាពបានតូចជាងមុនតែប៉ុណ្ណោះ។
No comments:
Post a Comment