នាថ្ងៃអនាគតយន្តហោះ Boeing ធំៗ​នឹង​ប្រើ​ប្រាស់​ថ្នាំ​ជក់​ដើម្បី​ដំណើរ​ការ​ម៉ាស៊ីន​ហោះ​ហើរ!

រាល់អ្នកធ្វើដំណើរនៅលើ​យន្ត​ហោះ​ទាំង​អស់​ត្រូវ​បាន​ហាម​ប្រាម​មិន​អោយ​ជក់​ បារី​ជា​យូរ​ណាស់​មក​ហើយ ដែល​ច្បាប់​នេះ​បាន​អនុវត្ត​អស់​យ៉ាង​ច្រើន​ឆ្នាំ។ សម្រាប់​យន្ត​ហោះ​ធុន​ធំៗ​ប្រភេទ Boeing វិញ​នាថ្ងៃ​អនាគត​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន ក្នុង​នោះ​បើ​ទោះ​បី​ជា​អ្នក​ដំណើរ​មិន​អាច​ពិសារ​បារី ឬ​ថ្នាំ​ជក់​ក៏​ដោយ តែ​យន្ត​ហោះ​នឹង​ប្រើប្រាស់​ថ្នាំ​ជក់​ដើម្បី​ដំណើរ​ការ​ម៉ាស៊ីន​វិញ​ម្ដង។ ការ​ច្នៃ​ប្រឌិត​ថ្នាំជក់​អោយ​ដំណើរ​ការ​ម៉ាស៊ីន​យន្ត​ហោះ​ធំៗ​នោះ​ត្រូវ​ បាន​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ធំៗ​ចំនួន 2 របស់​អាហ្វិ្រច​គឺ South African Airways និង Aviation Innovation ចូល​ដៃ​គ្នា​រួម​សហការណ៍​ផលិត​ម៉ាស៊ីន​យន្ត​ហោះ​ប្រភេទ Biofuel ដែល​ប្រើ​ប្រាស់​ថ្នាំ​ជក់ តែ​មិន​មែន​ប្រើ​ប្រាស់​ថ្នាំ​ជក់​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ក្រុម​អ្នក​ផលិត​នឹង​យក​រុក្ខជាតិ​ផលិត​ថ្នាំ​ជក់​នោះ​ទៅ​ ចម្រាញ់​អោយ​ទៅ​ជា​ប្រេង​ម្យ៉ាង​ដែល​អាច​ធ្វើ​អោយ​ម៉ាស៊ីន​ដំនើរ​ការ​បាន​ ដូច​ប្រេង​សាំង​អញ្ចឹង​ដែរ។
ប្រភពពត៌មានបានប្រាប់អោយដឹងថា ការ​យក​ដើម​រុក្ខ​ជាតិ​ថ្នាំ​ជក់ (Tobacco) នោះ​ទៅ​ចម្រាញ់​ជា​ប្រេង​នោះ ដោយ​សារ​តែ​រុក្ខជាតិ​ប្រភេទ​នេះ​ពុំមាន​ផ្ទុក​សារ​ជាតិ Nicotine ជា​ហេតុធ្វើ​អោយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​អាច​កែ​ប្រែ​វា​អោយ​ដំណើរ​ការ​ ជាមួយ​ម៉ាស៊ីន​យន្ត​ហោះ​ជំនាន់​ថ្មី​បាន។ ជាង​នេះ​ទៅ​ទៀត​វា​ក៏​នឹង​ផ្ដល់​ការ​ងារ​ថ្មី​ទៅ​ដល់​ជន​ជាតិ​នៅ​អាហ្វ្រិច​ អំពី​គុណ​សម្បត្តិ​ក្នុង​ការ​ដាំដុះ​រុក្ខ​ជាតិ Tobacco ឬ​ថ្នាំ​ជក់​នេះ​អោយ​បាន​កាន់​តែ​ច្រើន ហើយ​ក៏​អាច​ជួយ​កាត់​បន្ថយ​ការ​បូម​យក​ប្រេង​សាំង​ចេញ​ពី​ស្រទាប់​ផែនដី​បាន ​ច្រើន​គួរ​សម។ នៅ​ពេល​បច្ចុប្បន្ន​គម្រោង​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​សិក្សា​យ៉ាង​សកម្ម ​បំផុត ហើយ​ក៏​នឹង​ត្រៀម​ចាប់​ផ្ដើម​ដំណើរ​ការ​ផលិត​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ បន្ទាប់​ពី​ការ​ពិសោធន៍ និង​ធ្វើ​តេស្ត​ម៉ាស៊ីន​នោះ​ដំណើរ​ការ​បាន​ល្អ។ សម្រាប់​យើង​ជា​អ្នក​ទេសចរណ៍ ឬ​ធ្វើ​ដំណើរ​វិញ​អាច​នឹង​មាន​ឱកាស​ជិះ​លើ​យន្ត​ហោះ​នោះ​បាន​នា​ថ្ងៃ​អនាគត។ 

No comments:

Post a Comment