នេះជាការស្រាវជ្រាវពីអង្គការAmerican Academy of Optometry ដែលបានរកឃើញថាការមើលកញ្ចក់កុំព្យួទ័រលើសពីរបីម៉ោងអាចធ្វើឲ្យភ្នែកយើងឈឺបានបន្តិចម្តងៗ
- កាត់បន្ថយការសំលឹងរយះពេលយូរ ដោយងាកភ្នែករបស់អ្នកចេញពីកញ្ចក់កុំព្យូទ័ររាល់ 20នាទីម្តង ដោយមើលរបស់អ្វីផ្សេងក្រៅពីកញ្ចក់កុំព្យូទ័រមួយភ្លេតប្រហែល20វិនាទី បើមានរបស់ធម្មជាតិពណ៌បៃតងសំរាប់មើលរិតតែល្អ ។
- រក្សាកំរិតពន្លឺ កុំឲ្យខ្លាំពេកនិងកុំខ្សោយពេក ដែលលោកអ្នកគិតថាសមល្មមអាចមើលបានមិនប្រឹងមើលពេក មិនចាំងភ្នែកពេក ព្យាយាមដាក់រូបនៅលើអេក្រង់កុំព្យួទ័រមានពណ៌ប្រផេះ ល្អជាងពណ៌ស។
- ការសំលឹងឲ្យត្រង់ មិនអោនពេក មិនងើយពេក ទើបមិនធ្វើឲ្យប៉ះពាល់ឆ្អឹងខ្នង ផ្នែកខាងក្រោយ ការអង្គុយឲ្យត្រង់ខ្លួន ទើបមិនធ្វើឲ្យប៉ះពាល់ឆ្អឹងខ្នង និងការដាក់ប្រអប់ដៃដែលកាន់ Mouse ឲ្យស្មើរនឹងកែងដែ ធ្វើដូចនេះនិងមិនមានអារម្មណ៍ថាឈឺត្រង់កដៃ។
- បើសិនជាអាចអ្នកគួរប្រើប្រាស់នូវវែនតាសំរាប់ការពារពន្លឺ សំរាប់ប្រើប្រាស់ជាមួយកញ្ចក់កុំព្យូទ័រនិងទូរស័ព្ទ។
- សំរាប់ការប្រប្រាស់ទូរស័ព្ទដៃវិញក៏សំខាន់ដែលព្រោះទូរស័ព្ទដៃគឺនៅក្បែរខ្លួនយើងច្រើនជាងកុំព្យូទ័រ អត្រា ប្រើប្រាស់ទូរស័ព្ទដៃក៏ច្រើនជាងកុំព្យូទ័រដូចនេះហើយ ចំនែកវិធីការពារក៏មិនសូវខុសគ្នាប៉ុន្មានទេ អ្នកគួរគប្បីធ្វើការកាត់បន្ថយការខំសំលឹងមើលទូរស័ព្ទ ជិតពេក យូរពេក ពន្លឺខ្លាំងពេក ឬការមើលបញ្ច្រាស់ថ្ងៃ ហើយសូមប្រយ័ត្នផងនៅពេលដែលអ្នកកំពុងបើកបរ រឺឆ្លងថ្នល់។
.jpg)
.jpg)

No comments:
Post a Comment