នាងក្រមុំជនជាតិចិនម្នាក់ បានត្រូវអគ្គិសនីឆក់ស្លាប់យ៉ាងអាណោចអាធម ខណៈនាងសាកថ្មទូរស័ព្ទ iPhone 4s កំពុងគេងក្នុងបន្ទប់ ។ សូមបញ្ជាក់ថា នារីរងគ្រោះដែលគេគ្រាន់តែបញ្ជាក់ឲ្យដឹងថាមានអាយុ ១៨ ឆ្នាំ ប៉ុណ្ណោះនោះ រស់នៅទីក្រុង Xinjiang បានស្លាប់កាលពីថ្ងៃទី ២៤ កក្កដា កន្លងមកនេះ ។
បងស្រីរបស់នារីរងគ្រោះ បាននិយាយថា នាងបានធុំក្លិនស្ងៀម ខណៈនាងវិលត្រលប់មកផ្ទះ និងបានរកឃើញប្អូនស្រីកំពុងដេកស្លាប់នៅក្នុងបន្ទប់គេងរបស់នាង ដោយមានស្លាកស្នាមរលាកពាសពេញរាងកាយរបស់នាងតែម្តង, និងបន្ទាប់មក នាងក៏បានរកឃើញថ្ម iPhone ដែលបានផ្ទុះ ស្ថិតនៅជាប់ខ្លួននាង ។
ពាក់ព័ន្ធករណីនេះផងដែរ គេក៏មិនដឹងច្បាស់ថាតើនារីរងគ្រោះនោះ បានកំពុងប្រដាប់សាកថ្មត្រឹមត្រូវតាមច្បាប់របស់ក្រុមហ៊ុន Apple ឬ កំណែ( version) ក្លែងក្លាយថ្មីដែលមានតម្លៃថោក ដែលបង្កឲ្យកើតមានសោកនាដកម្មកន្លងៗមក ឬយ៉ាងណានោះទេ ។
កាសែត Shanghaiist រាយការណ៍ថា ពួកអ្នកជំនាញមកពីសមាគមវិទ្យាសាស្ត្រចិន Forensis បាននិយាយថា “នារីរងគ្រោះនោះ មានស្លាកស្នាមរលាក (livor mortis) ពាសពេញក, ដៃ និងជើង, ដូច្នេះ ប្រការនេះយើងខ្ញុំសន្និដ្ឋានថា នាងស្លាប់ដោយការឆក់តែម្តង ។
បងស្រីនារីរងគ្រោះ បាននិយាយនៅលើអនឡាញថា ទូរស័ព្ទនោះគឺប្អូនស្រីរបស់នាងបានទិញនៅហាង Urumqi, ហើយឥឡូវនេះ អ្នកលក់ក៏កំពុងពិភាក្សាសងសំណងដល់គ្រួសាររបស់នាងរបស់ផងដែរ ។
គួររម្លឹកផងដែរថា កាលពីខែ កក្កដា ឆ្នាំមុននេះ នារីអាកាសចរណ៍ម្នាក់ឈ្មោះ Ma Ailun អាយុ ២៣ ឆ្នាំ បានស្លាប់ចោលគូដណ្តឹងរបស់នាង ក៏ដោយសារករណីឆក់នេះដែរ នៅពេលនោះ គឺនាងទទួលការហៅទូរស័ព្ទជាមួយ iPhone 5 របស់នាង ខណៈវាកំពុងសាកបញ្ចូលភ្លើងដោយប្រើប្រាស់ប្រដាប់សាកដែលគ្មានគុណភាព ។
សូមបញ្ជាក់ឲ្យដឹងទៀតថា វាមិនត្រឹមតែប៉ុណ្ណឹងទេ គឺសោកនាដកម្មបានកើតឡើងជាបន្តបន្ទាប់ទៀត ក្នុងករណីប្រើប្រាស់ទូរស័ព្ទស៊េរីទំនើបៗ ដែលថ្ម ឬ ប្រដាប់សាកថ្មគ្មានគុណភាពនេះឯង ៕
នារីអាកាសចរណ៍ឈ្មោះ Ma Ailun ស្លាប់ដោយសារទូរស័ព្ទកាលពីឆ្នាំមុន


No comments:
Post a Comment