ការ Jailbreak
មិនត្រឹមតែផ្តល់ភាពងាយស្រួលអោយយើងធ្វើការកែសម្រួល រចនាអ្វីផ្សេងៗ
និងតម្លើងពុម្ពអក្សរខ្មែរតែប៉ុណ្ណោះទេ
តែវាក៏ធ្វើអោយការប្រើប្រាស់ iDevice
របស់យើងកាន់តែមានភាពងាយស្រួលជាងមុនផងដែរ។ ថ្ងៃនេះ
យើងនឹងលើកយើក Tweak ចាស់ៗ ក៏ដូចជា Tweak ថ្មីៗមួយចំនួន សម្រាប់រចនា
និងផ្តល់ភាពងាយស្រួលដល់អ្នកដែលចូលចិត្តស្តាប់តន្ត្រី។
ជំហ៊ានដំបូង មុននឹងតម្លើង Tweak ទាំងនេះ
អ្នកទាំងអស់គ្នាត្រូវប្រាកដថា iPhone, iPad ,iPod Touch
របស់អ្នកគឺដំណើរការដោយ iOS 7 ឡើងទៅ និងបាន Jailbreak រួច។
បន្ទាប់មកហើយ សូមបន្ថែម Source (Repo.biteyourapple.net) ចូលទៅក្នុង
Cydia ដើម្បីដោនឡូដ Tweak ទាំងនេះ ដោយឥតគិតថ្លៃ។
Miniplayer
Tweak នេះ នឹងបន្ថែមរបារបញ្ជាចម្រៀងមួយ នៅលើផ្ទៃ Home screen
តែម្តង ដែលអាចអោយយើងរំកិលវាចុះឡើងបានដោយងាយស្រួលបំផុត។
បន្ទាប់ពីតម្លើង Tweak នេះហើយ អ្នកទាំងអស់គ្នា
នឹងមានភាពងាយស្រួលក្នុងការបញ្ជាតន្ត្រី ទៅមុខ ថយក្រោយ
និងបន្ថែមបន្ថយសម្លេងបាន ដោយងាយស្រួលបំផុត មិនចាំបាច់បើក Control
Centre រឺក៏កម្មវិធី Music នោះទេ។
Lyricalizer
វានឹងស្វែងរកទំនុងចម្រៀងអោយយើងដោយស្វ័យប្រវត្តិ
ហើយបង្ហាញនៅក្នុងកម្មវិធី Music Player តែម្តង។ ដូច្នេះ
យើងមិនចាំបាច់ចាក់ចម្រៀងបណ្តើរ ហើយបើកកម្មវិធី Browser បណ្តើរ
ដើម្បីស្តាប់តន្ត្រីនោះទេ។ វាគឺជា Tweak ដ៏ល្អ
សម្រាប់អ្នកដែលចូលចិត្តច្រៀង
រឺក៏ចូលចិត្តស្តាប់តន្ត្រីអន្តរជាតិ។ គួរអោយសោកស្តាយដែរ
ដែលវាមានចន្លោះប្រហោងបន្តិចបន្តួច ពោល
វាមិនអាចស្វែងរកទំនុកច្រៀងរបស់ចម្រៀងមួយចំនួននោះទេ។
Aria
គឺជា Tweak ដ៏ល្បីល្បាញមួយ
ដែលបានផ្លាស់ប្តូរកម្មវិធីតន្ត្រីដ៏សាមញ្ញនៅលើ iOS
អោយមានលក្ខណៈសម្បត្តិ និងមុខងារកាន់តែមានភាពងាយស្រួល
និងពេញលេញជាងមុន។ វានឹងរៀប Artist អោយស្ថិតជាលក្ខណៈ Thumbnails
ងាយស្រួលមើល អាចផ្លាស់ប្តូរទំហំ Lyric ជាដើម។
Colorize
វានឹងផ្លាស់ប្តូរពណ៌នៃកម្មវិតន្ត្រីយើង ទៅតាម ពណ៌នៃអាល់ប៊ុម
ដូច្នេះកម្មវិធីតន្ត្រីទាំងមូល នឹងផ្លាស់ប្តូរពណ៌ខុសៗគ្នា
មិនងាយធុញនឹងកម្មវិធីលេងតន្ត្រីនេះឡើយ។ Tweak នេះស្រដៀងទៅនឹង
Tweak ឈ្មោះ ColorFlow ដែរ ដូច្នេះអ្នកអាចជ្រើសរើសយក Tweak
មួយណាក៏បានដែរ ទៅតាមការយល់ឃើញរបស់អ្នក។
CustomCover
វាអាចអោយយើងផ្លាស់ប្តូរ នៃការបង្ហាញ Album Cover ផ្សេងៗ
អាស្រ័យទៅលើចំណង់ចំណូលចិត្តរបស់អ្នក។
ដូចដែលយើងបានឃើញរូបភាពនៅខាងលើអញ្ជឹង យើងអាចផ្លាស់ប្តូរ Album
Cover ទៅជារង្វង់មូល ជ្រុង រឺក៏ស្តាយផ្សេងៗ
ទៅតាមចំណង់ចំណូលចិត្តរបស់យើង។
សូមរីករាយនៅក្នុងការសាកល្បង Tweak ទាំងអស់នេះណា
ព្រោះអីវានឹងផ្តល់ជូនបទពិសោធន៍ស្តាប់តន្ត្រីដល់អ្នក
កាន់តែពិសេស។ ហើយសម្រាប់អ្នកដែលបានខកខាន
មិនបានតាមដានពត៌មានយើងលើកមុនទាក់ទងនឹង Tweak ឈ្មោះ
EqualizerEverywhere សូមព្យាយាមសាកល្បងជាមួយ Tweak នេះទៅចុះ
ព្រោះអីវាអនុញ្ញាត្តិអោយយើងផ្លាស់ប្តូរប្រភេទសម្លេងបានដោយងាយ
ស្រួលបំផុត និងច្រើនជម្រើសទៀតផង។


No comments:
Post a Comment