តើអ្វី​ទៅ​ជា​ Apple Pay ? តើ​គេ​ប្រើ​ Apple Pay ដោយ​របៀប​ណា? ស្វែង​យល់​អំពី​ Apple Pay ដែល​ជា​ការ​ចំណាយ​ថវិកា​សម័យ​ថ្មី!

បច្ចុប្បន្នមនុស្សភាគច្រើនបានធ្វើការចំណាយដោយការចាយក្រដាសប្រាក់​ផ្ទាល់​ដៃ​ក្នុង​ការ​ទិញ​ទំនិញ​សព្វ​សារពើ ​ហើយ​ក៏​មាន​មនុស្ស​ក្នុង​ចំនួន​តិច​តួច​នៅ​ឡើយ​ដែល​បាន​ធ្វើ​ការ​ចំនាយ​ថវិកា​តាម​រយៈ​ការ​ប្រើកាត​ Visa, Master និង Verifone ជាដើម...ភាគ​ច្រើនគឺ​នៅ​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍន៍​ ប៉ុន្តែ​បើ​និយាយ​ពី​ពិភពលោក​ទាំង​មូល​វិញ​ចំនួន​នេះ​នៅ​មិន​ទាន់​កើន​ឡើង​ច្រើន​នៅ​ឡើយ​ទេ។​ ក្រៅ​ពី​ការ​ចំនាយ​ថវិកា​តាម​រយៈ​កាត​ Visa, Master, Verifone និង​កាត​ដទៃ​ទៀត​ តើ​មាន​ការ​ចំណាយ​បែប​ណា​ដែល​កាន់​តែ​ងាយ​ស្រួល​ និង​ទាន់​សម័យ​ដែរ​ឬ​ទេ​ក្នុង​ការ​ចំណាយ​លើ​ការ​ទិញ​ទំនិញ​ដោយ​ផ្ទាល់​ដៃ​ ឬ​តាម​អន​ឡាញ?

Apple បានធ្វើឲ្យមានការវិវត្តថ្មីមួយទៀតដោយយកស្មាតហ្វូន ឬនាឡិកាឆ្លាត ទៅ​ធ្វើ​ការ​ចំណាយ​ជំនួស​កាត​ Visa និង​កាត​ផ្សេងៗ​ទៀត​ តាម​រយៈ​កម្មវិធី​ Apple Pay ។ ដើម្បី​ធ្វើ​ការ​ចំនាយ​តាម​រយៈ​កម្មវិធី​ Apple Pay បាន​ដំបូង​គេ​ត្រូវ​ថត​យក​លេខ​សំងាត់​របស់​កាត​ Visa ជា​មុន​សិន​ដើម្បី​ឲ្យ​ទូរស័ព្ទ​របស់​យើង​បាន​កត់ត្រា​លេខ​សំងាត់​នោះ​ទុក​ ហើយ​អត្តសញ្ញាណ​របស់​ម្ចាស់​កាត​ត្រូវ​បាន​រក្សា​ការ​សំងាត់​បាន​យ៉ាង​ត្រឹម​ត្រូវ។​ ថែម​ពី​លើ​នេះ​ទៀត​ ម្ចាស់​ iPhone ត្រូវ​ស្កែន​ក្រយៅដៃ​របស់​ខ្លួន​ទុក​នៅ​លើ​ iPhone ផង​ដែរ​តាម​រយៈ​ Touch ID ។
នៅពេលដែលម្ចាស់ Visa ចង់ទិញទំនិញអ្វីមួយគេត្រូវតែធ្វើការចំនាយដោយ​ផ្ទាល់​ជា​មួយ​ម៉ាស៊ីន​ស្កែន​ដែល​វា​នឹង​ស្គាល់​ iPhone តាម​រយៈ​កម្មវិធី​ NFC ដែល​មាន​នៅ​លើ​ទូរស័ព្ទ។ សូម​បញ្ជាក់​ថា​ ក្រៅ​ពី​ iPhone 6, iPhone 6 Plus និង Apple Watch នោះ iPhone ស៊េរី​មុន​ដូច​ជា​ iPhone 5s ជា​ដើម​គ្មាន​កម្មវិធី​ NFC ទេ។ ដូច្នេះ គេ​ក៏​មិន​អាច​ប្រើ ​Apple Pay ជា​មួយ​ iPhone ស៊េរី​មុន​ៗ​ដែរ។​ នៅ​ពេល​ដែល​ទៅ​ដល់​ម៉ាស៊ីន​ស្កែន​ ដើម្បី​ចំណាយ​គេ​គ្រាន់​តែ​ចុច​បើក​ម៉ាស៊ីន​ឲ្យ​ដំណើរ​ការ​ រួច​យក​ iPhone 6, iPhone 6 Plus និង Apple Watch ទៅ​ដាក់​ជិត​ទៅ​ម៉ាស៊ីន​នោះ​នឹង​ស្គាល់។ ឯ​ម៉ាស៊ីន​នោះ​ទៀត​សោត​ក៏​ត្រូវ​មាន​កម្មវិធី​ NFC ផង​ដែរ​ទើប​អាច​ធ្វើ​បាន។ បន្ទាប់​មក​ទៀត​គេ​ដាក់​ម្រាម​ដៃ​ដែល​បាន​ស្កែន​ពី​លើក​មុនលើ​ Touch ID ប្រហែល​ជា​ 5 ទៅ 10 វិនាទី​វា​នឹង​ចេញ​រូប​ភាព​កាត​មក​ឲ្យ​អ្នក​ប្រើ​ រួច​អ្នក​ប្រើ​គ្រាន់​តែ​ចុច​យក​ជា​ការ​ស្រេច។
ចំពោះការចំណាយដើម្បីទិញទំនិញតាមអនឡាញវិញមិនបាច់ចាំប្រើ iPhone ឬក៏ Apple Watch ក៏​យើង​អាច​ទិញ​បាន​ដែរ​ ហើយ​ប្រិយមិត្ត​ខ្លះ​ធ្លាប់​ប្រើ​នឹង​យល់​ភ្លាម​ពី​ព្រោះ​វា​ត្រូវ​ការ​តែ​លេខ​សំងាត់​ប៉ុណ្ណោះ ​មិន​ត្រូវ​ការ​ក្រយៅ​ដៃ​ទេ។ ​ដំបូង​ឡើយ​ Apple ដាក់​ឲ្យ​ប្រើប្រាស់​ នូវ​ការ​ចំណាយ​តាម​ Apple Pay នៅ​អាមេរិច ដោយ​ធ្វើ​ការ​សហការ​ជា​មួយ​ធនាគារ​ចំនួន​ជាង​ 10 នៅ​លើ​ពិភពលោក​ដើម្បី​បង្កើត​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ក្នុង​ការ​ចំណាយ ​ប៉ុន្តែ​បន្ទាប់​មក​មិន​ដឹង​ជា​មាន​ប្រទេស​ណា​ទៀត​ទេ​ដែល​អាច​ធ្វើ​ការ​ចំណាយ​តាម​ Apple Pay បាន?


No comments:

Post a Comment