Facebook មិន​គិត​ប្រាក់​ពី​អ្នក​ប្រើប្រាស់​នោះ​ទេ​ វា​គ្រាន់​តែ​ជា​ការ​បោក​ប្រាស់​របស់​វេប​សាយ​មួយ​ចំនួន​ប៉ុណ្ណោះ

ក្រុមហ៊ុន Facebook មិនមានគម្រោងគិតប្រាក់ពីអ្នកប្រើប្រាស់ចំនួន​ $2.99​ ក្នុង​មួយ​ខែ​ ដូច​វេប​សាយ​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​នោះ​ទេ​ សូម្បី​តែ​លោក​ Mark Zuckerberg ផ្ទាល់​ក៏​គាត់​មិន​បាន​ប្រកាស​អ្វី​អំពី​រឿង​នេះ​ដែរ​ វា​គ្រាន់​តែ​ជា​ការ​បោក​បញ្ឆោត​ដើម្បី​ឡើង​ចំនួន​អ្នក​ចូល​ទស្សនា​គេហទំព័រ​ខ្លួន​តែ​ប៉ុណ្ណោះ។
ហើយគេថែមទាំងកុហកទៀតថាគម្រោងនេះនឹងចាប់ផ្តើមចាប់ពីខែ វិច្ឆិកា​ ឆ្នាំនេះ​តទៅ​ទៀត​ផង!​ ចំពោះ​ពាក្យ​ចចាម​អារ៉ាម​នេះ​មិន​មែន​ទើប​តែ​លេច​លឺ​ពេល​នេះ​ទេ​ ពោល​គឺ​ធ្លាប់​មាន​តាំង​ពី​ឆ្នាំ​មុន​មក​ម៉្លេះ!
ដូច្នេះសូមប្រិយមិត្តទាំងអស់គ្នាបញ្ឈប់ការចែកចាយពត៌មាន​ក្លែង​ក្លាយ​នេះ​ទៅ!​ ព្រោះ​វា​បង្ក​ជា​រឿង​មួយ​ចលាចល​ក្នុង​សង្គម​ Facebook ខ្លាំង​ណាស។

No comments:

Post a Comment