Tweak ពិសេសសំរាប់​ពិនិត្យ​មើល​ទំហំ​រ៉េម និង​អង្គ​ចង​ចាំ​ក្នុង​ម៉ាស៊ីន​ដែលនៅសល់

ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរដែលប្រព្រឹត្តឡើង ក្នុងមួយឆ្នាំម្តងជារៀងរាល់ឆ្នាំ ដើម្បីឲ្យប្រជាជនកម្ពុជាបានទៅវត្តផ្តល់ជា ចង្ហាន់ទៅកាន់ព្រះសង្ឃ និងឧទ្ទិសបច្ច័យផលបុណ្យដល់បុព្វការីជន ដែលបានចែកឋានទៅ។ មិត្តអ្នកអានច្បាស់ជាបានឈប់សំរាកពីការងារ និងការសិក្សា អ្នកអាចមករីករាយជាមូយ Tweak មួយទៀត ដែលណែនាំដោយក្រុមការងារ យើងដើម្បីជាជំនួយដល់ការប្រើប្រាស់របស់អ្នកទាំងអស់គ្នា។ ហើយ Tweak នេះមានឈ្មោះថា CCMeters គឺជា Tweaks មួយដែលវាធ្វើការបង្ហាញល្បឿន នៃស៊ីភីយូទូរស័ព្ទរបស់អ្នក ជាភាគរយឲ្យអ្នកបានឃើញ នៅលើរបាជូនដំណឹង (Notification Center) តែម្តង និងមានបង្ហាញទំហំរ៉េមដែលនៅសល់, មានបង្ហាញទំហំអង្គចងចាំដែលនៅសល់ និងបង្ហាញពីល្បឿនដោនឡូដ និងអាប់ឡូដ នៅជួរជាមួយគ្នា
នោះផងដែរ។

ដើម្បីដំឡើង Tweak មួយនេះអ្នកត្រូវធ្វើតាមការណែនាំខាងក្រោម៖
  • ចូលទៅកាន់ Cydia => Sources => Edit => Add => វាយពាក្យថា http://repo.biteyourapple.net
  • បន្ទាប់មកចូលទៅកន្លែង Search រួចវាយពាក្យថា CCMeters ហើយធ្វើការដំឡើង
  • ដើម្បីឲ្យវាដំនើរការនៅលើរបាជូនដំណឹង អ្នកត្រូវចូលទៅកាន់ Setting => Notification Center ហើយ Enable CCMeters ទើបអាចឃើញនៅលើរបាជូនដំណឹងបាន។
សូមបញ្ជាក់ថា ៖ នៅពេលដែលអ្នក Search រកឈ្មោះ CCMeters នោះអ្នកនឹងឃើញមានកម្មវិធីយ៉ាងច្រើនដែលមានឈ្មោះដូចគ្នានេះដែរ ប៉ុន្តែមកពីប្រភពខុសៗគ្នា ដូចនេះអ្នកត្រូវតែជ្រើសរើសយក Tweak នេះដែលមានរូបឡូហ្គោរបស់ biteyourapple ដែលជាប្រភពដែលយើងបាន Add ដូចការណែនាំខាងលើ។

 បន្ទាប់ពីបានធ្វើការដំឡើង Tweak ក៏ដូចជាបានធ្វើតាមរបៀបខាងលើនេះរួច អ្នកប្រាកដជាឃើញពត៌មានដែលទាក់ទង នឹងភាគរយស៊ីភីយូដែលកំពុងប្រើប្រាស់, បង្ហាញទំហំរ៉េមដែលនៅសល់, បង្ហាញអង្គចងចាំក្នុងម៉ាស៊ីនដែលនៅសល់ និងបង្ហាញពីល្បឿននៃការអាប់ឡូដ និងល្បឿននៃការ
ដោនឡូដ ដែលអាចឲ្យអ្នកដឹងពីពត៌មានលម្អិតរបស់ទូរស័ព្ទកាន់តែច្បាស់ ។


No comments:

Post a Comment