iOS 8 នឹង​អាច​តម្លើង​បាន​នា​ថ្ងៃ​ទី​ 17 សម្រាប់ ​iPhone ចាប់​ពី​ម៉ូឌែល​ 4S ឡើងទៅ

ស្របពេលដែល iPhone 6 ទាំងពីរម៉ូឌែលបានបង្ហាញខ្លួន Apple ក៏បានប្រកាសចេញ​ iOS 8​ ជា​ផ្លូវ​ការ​ផង​ដែរ​ជា​មួយ​នឹង​មុខងារ​ពិសេសៗ​មួយ​ចំនួន​ដូច​ជា​ Widget​ ថ្មី​សម្រាប់​ដាក់​នៅ​លើ​ Notification, មុខ​ងារ​ iCloud ជំនាន់​ថ្មី​ជា​ដើម។​ មិន​តែ​ប៉ុណ្ណោះ​នៅ​លើ​ iOS 8 អាច​អោយ​អ្នក​ប្រើប្រាស់​ធ្វើ​ការ​ផ្ទេរ​ឯកសារ​ ខល​ និង​ផ្ញើរ​សារ​រវាង​ iPhone និង Macs បាន​កាន់​តែ​ងាយ​ស្រួល។
Apple បានបន្ថែមមុខងារថ្មីពីរគឺ HealthKit និង Family Sharing ហើយវាថែមទាំង​បាន​កែ​ប្រែ​មុខងារ​ Notification អោយ​កាន់​តែ​ប្រសើរ​ជាង​មុន​ដោយ​វា​អនុញ្ញាត​អោយ​យើង​ប្រើប្រាស់​វា​បាន​នៅ​លើ​ Lockscreen ផ្ទាល់​តែ​ម្ដង។​ ម្យ៉ាង​យើង​អាច​ធ្វើ​ការ​តម្លើង​ក្ដារ​ចុច​
បន្ថែម​បាន​ដែល​មាន​ដាក់​អោយ​ដោន​ឡូត​នៅ​លើ​ Appstore ដូច​ជា​ SwiftKey ក៏​ដូច​ជា​ក្ដារ​ចុច​ខ្មែរ​ជា​ដើម។
iOS 8 អាចធ្វើការតម្លើងបាននៅលើឧបករណ៍មួយចំនួនដូចជា iPhone 4S, iPhone 5, iPhone 5S, iPhone 5C, iPod Touch 5th, iPad 2, iPad with Retina Display, iPad Air, iPad mini និង iPad mini with Retina Display ហើយ​អ្នក​ទាំង​អស់​គ្នា​អាច​ធ្វើ​ការ​តម្លើង​ដោយ​ឥត​គិត​ថ្លៃ​នៅ​ថ្ងៃ​ទី​ 17​ កញ្ញា​នេះ​ហើយ។​

No comments:

Post a Comment