នៅក្នុង iOS 8 ជំនាន់សាកល្បងទី 2 សមាជិកក្រុម Geeksn0w (ក្រុមបង្កើតកម្មវិធី Jailbreak) ម្នាក់បានកែកូដកម្មវិធី Pangu និងអាចអោយគេ Jailbreak iOS 8 បានដោយជោគជ័យម្តងរួចទៅហើយ។ ដោយឡែកនៅពេលនេះវិញ អ្នកប្រើប្រាស់ដ៏អាថ៌កំបាំងម្នាក់ទៀតបានបង្ហោះរូបភាព នៃការ Jailbreak iOS 8 ជំនាន់សាកល្បងទី 5 បានដោយជោគជ័យសាជាថ្មីទៀត។ ឧបករណ៍ដែលគេបានយកទៅ Jailbreak នេះគឺ iPhone 5s ហើយចំណែកឯកម្មវិធីដែលប្រើសម្រាប់ Jailbreak នោះគឺកម្មវិធី Pangu ដែលប្រើសម្រាប់ Jailbreak iOS 7.1.x។ គាត់បានធ្វើការកែសម្រួលកូដមួយចំនួនរបស់កម្មវិធី Pangu ប៉ុណ្ណោះ មិនបានធ្វើអ្វីសាំញ៉ាំ ច្រើននោះទេ។
លទ្ធភាពនៃការ Jailbreak នេះគឺជាដំណឹងល្អផង ហើយក៏អាចជាដំណឹងអាក្រង់ផងដែរសម្រាប់អ្នកប្រើ iOS 8។ ដំណឹងល្អនោះគឺ បន្ទាប់ពី iOS 8 ចេញភ្លាម យើងប្រាកដជាមានលទ្ធភាពអាច Jailbreak បានភ្លាម រឺក៏ចាំរយៈពេលខ្លី។ ចំណែកឯដំណឹងអាក្រក់វិញនោះ ប្រសិនបើជា Apple ដឹងពីចន្លោះប្រហោងណាមួយដែលអាចអោយ Pangu ជ្រៀតចូលបាននោះ Apple អាចនឹងបិទចន្លោះប្រហោងនោះ ដើម្បីកុំអោយយើងមានលទ្ធភាពអាច Jailbreak បានឡើយ។
iOS 8 អាចនឹងបើកអោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃពុធសប្ដាហ៍នេះហើយ បន្ទាប់ពីកាដាក់បង្ហាញ iPhone 6 ជាផ្លូវការ ហើយ iOS 8 អាចដំណើរការលើ iPhone 4S, iPad mini, iPad 2 និង iPod Touch 5th ឡើងទៅ។ សង្ឃឹមថា iOS 8 នឹងនៅតែមានលទ្ធភាព អាច Jailbreak បានទៅចុះ តែទោះបីជា Jailbreak មិនបានយ៉ាងណាក៏ដោយ ក៏វានៅតែជាប្រព័ន្ធប្រតិបត្តិការណ៍ iOS 8 ជំនាន់ថ្មី ដែលពោរពេញទៅដោយលក្ខណៈពិសេស និងថាមពល។


No comments:
Post a Comment