ថាមពលថ្ម គឺជាបញ្ហាដ៏ធំមួយដែលអ្នកប្រើប្រាស់ iPhone ណាក៏កំពុងជួបប្រទះដែរ ព្រោះអីវាមិនអនុញ្ញាត្តិអោយគេអាចប្រើប្រាស់យូរពេញមួយថ្ងៃនោះទេ។ Software ក៏ជាផ្នែកមួយដែរ ដែលមានឥទ្ធិពលទៅលើរយៈពេលនៃការប្រើប្រាស់ផងដែរ ពោលបើ Software មិនល្អ
ដំណើរការរញ៉េរញ៉ៃច្រើន នោះថ្មក៏ឆាប់អស់ទៅតាមនោះផងដែរ។ បន្ទាប់ពីប្រព័ន្ធប្រតិបត្តិការណ៍ iOS 8 ចេញអោយប្រើប្រាស់ជាផ្លូវការភ្លាម សំនួរមួយដែលអ្នកប្រើប្រាស់ iDevice ចង់ទទួលបានចម្លើយបំផុតនោះគឺថាតើរវាង iOS 7.1.2 និង iOS 8 មួយណាស៊ីថ្មតិចជាង?
តាមរយៈការធ្វើតេស្តប្រើប្រាស់ Wi-Fi លើឧបករណ៍ដែលបានដំណើរ ការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 7.1.2 និង iOS 8.0.0 បានចង្អុលអោយឃើញថា iOS 8 មិនសូវស៊ីថ្មប៉ុន្មានទេ ពោលវាប្រហាក់ប្រហែលទៅនឹង iOS 7.1.2 ដែរ។ ទោះបីជា iOS8 បានបំពាក់មកជាមួយមុខងារថ្មីៗដូចជាផ្លាស់ប្តូរ Control Centre, បន្ថែម Widget, អាចផ្លាស់ប្តូរក្តារចុចបានក៏ដោយ ប៉ុន្តែវានៅតែស៊ីថ្ម
ដូច iOS 7.1.2 ដដែល គ្មានអ្វីខុសប្លែកនោះទេ។
ដូច iOS 7.1.2 ដដែល គ្មានអ្វីខុសប្លែកនោះទេ។
ក្នុងចំណោមឧបករណ៍ទាំងប្រាំបីដែលគេបានយកមកធ្វើតេស្ត គេសង្កេតឃើញថា iPad mini កាន់ថ្មបានយូរខ្លាំងជាងគេ បន្ទាប់មកទៀតគឺ iPhone 4s, iPad touch ចំណែកឯ iPhone 5, iPhone 5c, iPhone 5s វិញគឺស៊ីជាងមុនតែបន្តិចប៉ុណ្ណោះ។ គេជឿជាក់ថា iOS 8 នឹងកាន់តែស៊ីថ្មជាងមុនទៀតនៅជំនាន់ 8.0.1 ដែលនឹងបញ្ចេញអោយអាប់ដេតនៅប៉ុន្មានអាទិត្យខាងមុខនេះហើយ។ ចុះសម្រាប់ប្រិយមិត្តទាំងអស់គ្នាវិញមានយោបល់យ៉ាងណាដែរចំពោះរយៈពេលនៃការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការណ៍ iOS 7.1.2 និង iOS 8.0.0? សូមជួយចែករំលែកជាបទពិសោធន៍ផង ដើម្បីអោយអ្នកប្រើប្រាស់ iDevice ដទៃទៀតសម្រេចចិត្តថាត្រូវតម្លើងមកកាន់ iOS 8 រឺនៅបន្តប្រើ iOS 7.1.2។


No comments:
Post a Comment