មនុស្សរាប់លាននាក់កំពុងតែត្រូវបានតាមដានជារៀងរាល់ថ្ងៃតាមរយៈកម្មវិធីហ្វ្រី (Free)ដែលពួកគេបានដោនឡូតដាក់ក្នុងទូរសព្ទ។
អ្នកជំនាញផ្នែកសន្តិសុខមួយក្រុមបានប្រាប់សារព័ត៌មាន Daily Mail ថាកម្មវិធីហ្វ្រីដូចជាពិលបំភ្លឺពេលយប់(Flashlight) ជាដើមបានលួចយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់រាប់លាននាក់។ កម្មវិធីហ្វ្រីៗទាំងអស់នេះអាចឲ្យក្រុមអ្នកបង្កើតតាមដានដឹពីទីតាំងអ្នកប្រើប្រាស់ ព័ត៌មានលម្អិតផ្សេងៗរបស់ម្ចាស់ទូរសព្ទ ឈ្មោះមិត្តភក្តិក្នុងទូរសព្ទ(Contact Names) និងអត្ថបទសារ (Text Message)ជាច្រើនទៀត។
ទង្វើបែបនេះត្រូវបានអ្នកជំនាញចាត់ទុកថាជាស្នាដៃរបស់ក្រុម Hacker ដែលបានផលិតកម្មវិធីពិលបំភ្លឺពេលយប់ទាំងអស់នោះឡើងដើម្បីឲ្យអ្នកប្រើប្រាស់ដោនឡូត ដូច្នេះពួកគេអាចលួចយកទិន្នន័យមួយចំនួនរបស់អ្នកប្រើប្រាស់ដើម្បីលួចប្រាក់ពីគណនីធនាគាររបស់ពួកគេ។ Flashlight ដែលត្រូវបានគេសង្ស័យថាបានលួចយកទិន្នន័យពីទូរសព្ទអ្នកប្រើប្រាស់មានដូចជា Super-Bright LED Flashlight, Brightest Flashlight Free និង Tiny Flashlight+LED ជាដើម។
អ្នកជំនាញបានព្រមានថាកាលណាមានកម្មវិធីមួយដាក់ឲ្យអ្នកប្រើប្រាស់ដោនឡូតហ្វ្រីៗនោះ វាច្បាស់ជាមានគោលបំណងអ្វីម្យ៉ាងមិនខានដូចជាការលួចយកទិន្នន័យធនគារពីទូរសព្ទអ្នកប្រើប្រាស់ដើម្បីលួចប្រាក់ឬយកទៅលក់ឲ្យក្រុមហ៊ុនផ្សព្វផ្សាយផ្សេងៗ។ ជាក់ស្ដែងកាលពីឆ្នាំមុនស្ថាប័នមួយរបស់អាមេរិកឈ្មោះ The Federal Trade Commission បានចោទប្រកាន់ទៅលើកម្មវិធី Flashlight មួយថាបានយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ទៅឲ្យក្រុមហ៊ុនផ្សព្វផ្សាយ (Advertising Agency) មួយចំនួនដោយអ្នកប្រើប្រាស់មិនបានដឹងខ្លួនទាល់តែសោះ។
ដោយឡែកចំពោះអ្នកផលិតកម្មវិធី Tiny Flashlight ជនជាតិប៊ុលហ្គារីមួយរូបបដិសេធថាកម្មវិធីរបស់លោកមិនបានទៅប៉ះពាល់ដល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នោះទេ ហើយលោកជឿថាកម្មវិធី Flashlight ផ្សេងទៀតក៏ដូចគ្នា។ ចំណែកឯអ្នកផលិតកម្មវិធី Flashlight ផ្សេងទៀតពុំទាន់បានចេញមុខបកស្រាយពីបញ្ហានេះនៅឡើយទេ៕



No comments:
Post a Comment