ជនរងគ្រោះមានឈ្មោះថា Philip Lecther បានអោយដឹងថា ខណៈពេលដែលគាត់កំពុងជិះលើរទេះរុញដោយកង់ដើម្បីលំហែរកាយ រទេះក៏បានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ ហើយគាត់បានផ្ទប់ខ្លួនគាត់យ៉ាងខ្លាំងទៅនឹងរទេះ។ ដោយសារគាត់បានទុកទូរស័ព្ទ iPhone 6 របស់គាត់នៅហោប៉ៅខាងមុខនោះ វាក៏បានទង្គិចនឹងរទេះ ហើយកោងខូចតែម្តង។ អ្វីដែលនឹងស្មានមិនដល់នោះគឺថ្មរបស់ទូរស័ព្ទនោះក៏បានធ្លាយចូលខ្យល់ ជាហេតុធ្វើអោយវាបានឆេះកើនកំដៅឡើង និងប៉ះពាល់ស្បែកដល់លោក Philip Lecther ជាខ្លាំងប្រមាណជាផ្ទៃ 11.5cm x 10.5 cm ឯណោះ។
បើពិនិត្យទៅមើលទូរស័ព្ទ iPhone 6 របស់ជនរងគ្រោះ យើងឃើញថាវាមានសភាពដូចទៅនឹងទូរស័ព្ទដែលគេធ្វើតេស្តមុនៗដែរ ពោលវានឹងហើមប្រេះចេញមកតែម្តង។ ក៏ប៉ុន្តែករណីនេះគឺវាអាក្រក់ជាងការធ្វើតេស្តរាល់ដង ព្រោះលើកនេះវាប៉ះពាល់ដល់ថ្មទូរស័ព្ទ ជាហេតុធ្វើអោយវាចេញផ្សែង និងឡើងកំដៅឆេះតែម្តង។
គ្រោះថ្នាក់នេះគឺជាសាររំលឹកមួយទៅដល់អ្នកប្រើប្រាស់ស្មាតហ្វូនទាំងឡាយ ជាពិសេសអ្នកកំពុងតែប្រើ iPhone 6 និង 6 Plus អោយមានភាពប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់។ ហើយអ្នកត្រូវចងចាំថ្មគ្រប់ប្រភេទថ្មបង្គុំអគ្គីសនីទាំងអស់ នឹងឆេះចេញផ្សែងនៅពេលដែលវាប៉ះកម្លាំងទង្គិច ហើយធ្លាយចូលខ្យល់។ មិនគួរដំទូរស័ព្ទលេង រឺថ្មរបស់វាលេងនោះទេ ព្រោះវាអាចប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់យើងបាន។


No comments:
Post a Comment