ច្បាស់ណាស់នៅពេលដែលអ្នកមើលអេក្រង់ទូរស័ព្ទនៅទីងងឹត ហើយផ្ទៃអេក្រង់របស់អ្នកមានពន្លឺភ្លឺខ្លាំង វានឹងធ្វើឲ្យអ្នកមានបញ្ហាភ្នែកនៅថ្ងៃណាមួយ ដោយសារការសំលឹងរយៈពេលយូរ ហើយចំនាំងផ្លាតនៃពន្លឺអេក្រង់ វានឹងប៉ះពាល់ធ្ងន់ធ្ងរ បណ្តាឲ្យអ្នកឡើងសរសៃក្រហមនៅលើគ្រាប់ភ្នែក ឬស្ងួតភ្នែក និងធ្វើឲ្យភ្នែកហត់នឿយខុសពីធម្មតា។ តែនៅពេលនេះ ក៏មានវិធីដោះស្រាយដែល មិត្តអ្នកអានអាចស្វែងយល់ចំនេះដឹងទូទៅនៅខាងក្រោមនេះបាន ដែលយើងនឹងណែនាំឲ្យមិត្តអ្នកអានបានជ្រាប រួចការពារប្រសើរជាងព្យាបាល។
1. កំណត់ពន្លឺនៃផ្ទៃអេក្រង់
ត្រង់ចំនុចនេះ ប្រហែលជាមានមិត្តអ្នកអានមួយចំនួនបានដឹង និងបានស្គាល់រួចមកហើយ ប៉ុន្តែនៅតែមានមិត្តអ្នកអានមួយចំនួនក៏ពុំទាន់បានដឹង ដូចនេះយើងនឹងបញ្ជាក់ម្តងទៀតឲ្យកាន់តែច្បាស់ពីអត្ថប្រយោជន៍នេះការប្រើប្រាស់កំរិតពន្លឺនេះនៅលើទូរស័ព្ទ iPhone ឬថេប្លេត iPad ដែលដំនើរការប្រព័ន្ធប្រតិបត្តិការដែលមានមុខងារនេះ។ លោកអ្នកអាចធ្វើការកំណត់ពន្លឺ ត្រង់ Display & Brightness ដោយចូលទៅកាន់ Setting => Display & Brightness បន្ទាប់អ្នកបិទត្រង់ Auto-Brightness បន្ទាប់បន្ថយកំរិតពន្លឺឲ្យរៀងខ្សោយតាមការមើលរបស់អ្នក ព្រោះការធ្វើបែបនេះពន្លឺវាមិនឡើងចុះ ដែលរំខានដល់ការមើលរបស់អ្នកនៅកន្លែងងងឹត ហើយអ្នកអាចកំនត់បានតាមតម្រូវការទៀតផង។
2. មុខងារកំណត់ពណ៌នៃផ្ទៃអេក្រង់
បើសិនជាអ្នកគិតថាផ្ទៃអេក្រង់របស់អ្នកមានពណ៌ស មើលទៅចាំងភ្នែកពេក អ្នកអាចចូលទៅ Setting => General => Accessibility => Increased Contrast បន្ទាប់បើកត្រង់ Reduce White Point ដែលវាអាចធ្វើឲ្យផ្ទៃដែលមានពណ៌សផ្សេងៗ អាចកាត់បន្ថយពណ៌សទាំងនោះបានបន្តិច រាងក្រម់ៅបន្តិច ហើយមិនចាំងភ្នែកទេនៅពេលប្រើប្រាស់។
អ្នកអាចប្រើប្រាស់វិធីមួយទៀតដែលអាចធ្វើឲ្យថ្មទូរស័ព្ទរបស់ប្រើប្រាស់បានយូរផង និងកាត់បន្ថយពន្លឺបានច្រើនផង បើសិនអ្នកចាប់អារម្មណ៍អ្នកអាចចូលទៅកាន់ Setting => General => Accessibility បន្ទាប់អ្នកត្រូវបើក Grey Scale រួចអ្នកនឹងឃើញផ្ទៃអេក្រង់របស់អ្នកឡើងពណ៌ប្រផេះ ហើយវានឹងមានធម្មតាវិញនៅពេលដែលអ្នកបិទវា។
ការធ្វើបែបនេះ អាចជំនួយដល់អ្នកឧស្សាហ៍ប្រើប្រាស់នៅទីងងឹត ដូចជាមុនពេលគេង ដោយសារយុគសម័យនេះមនុស្សគ្រប់វ័យស្គាល់ និងចេះប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទំនើបៗច្រើនដូចជា Smartphone និងថេប្លេតជាដើម ចំនែកការប្រើប្រាស់ក៏មានការកើនឡើងដូចនេះគួរតែយល់ដឹងពីអត្ថប្រយោជន៍របស់វាឲ្យបានកាន់តែច្បាស់ទើបប្រសើរ។
.jpg)




No comments:
Post a Comment