ហេតុនេះសម្រាប់ប្រិយមិត្តដែលកំពុងតាមដានពត៌មាន ហើយចង់បាន File របស់ Windows 10 Preview យកទៅប្រើប្រាស់សាកល្បងលេងនោះ អ្នកទាំងអស់គ្នាអាចធ្វើការ Download យក File របស់ Windows 10 ជាប្រភេទ ISO ទៅតម្លើងបានយ៉ាងងាយស្រួលបំផុតដោយប្រើប្រាស់តាមកម្មវិធី Boot មួយចំនួនទៅតាមការចង់បានរបស់អ្នក ឬ Burn ចូល DVD ក៏បាន។ យ៉ាងណាក៏ដោយមុននឹងធ្វើការ Download អ្នកតម្រូវអោយមានកម្លាំងម៉ាស៊ីនកុំព្យូទ័រដូចខាងក្រោមទាំង Laptop និង Desktop៖
- CPU ល្បឿនចាប់ពី 1GHz ឡើងទៅ
- RAM តិចបំផុត 1GB (32-bit)
- RAM ទំហំ 2GB ឡើងទៅ (64-bit)
- ទំហំ Hard Disk យ៉ាងហោចណាស់ 16GB
- ក្រាហ្វិចត្រូវ Support ជាមួយ DirectX9
- ត្រូវមាន Account របស់ Microsoft ផ្ទាល់ខ្លួនមួយ
- កុំព្យូទ័រត្រូវភ្ជាប់ទៅកាន់ អ៊ីនធឺណែត
បើអ្នកទាំងអស់គ្នាមានល្បឿនកុំព្យូទ័រដូច ឬខ្លាំងជាងខាងលើ ក៏ដូចជា Account របស់ Microsoft និងកុំព្យូទ័រភ្ជាប់ទៅកាន់អ៊ីនធឺណែតបាន មានន័យថាអ្នកអាចប្រើប្រាស់ Windows 10 ជំនាន់សាកល្បងបានហើយ។ សូមបញ្ជាក់ប្រាប់អោយដឹងផងដែរថា Windows 10 Technical Preview នេះគឺគ្រាន់តែជាជំនាន់សាកល្បងតែប៉ុណ្ណោះ ហេតុនេះហើយមុខងារមួយចំនួនពុំទាន់ដំណើរការបានពេញលក្ខណៈ 100% នោះទេ ហើយ Windows ទៀតសោតនឹងមានការ Update ជាបន្តបន្ទាប់ ព្រោះក្រុមអ្នកជំនាញរបស់ Microsoft ត្រូវធ្វើតេស្តសាកល្បងអោយបានល្អិតល្អន់។
Download យក File Windows 10 នៅខាងក្រោម៖
លេខសម្ងាត់ ឬ Product Key សម្រាប់ប្រើប្រាស់៖ NKJFK-GPHP7-G8C3J-P6JXR-HQRJR
បញ្ជាក់៖ Windows 10 នឹងទាមទារអោយអ្នកវាយលេខកូដ ឬ Product Key ចូលលើកុំព្យូទ័ររបស់អ្នក ហេតុនេះសូមវាយកូដខាងលើចូលគឺជាការស្រេច ដែលវាមានសុពលភាពដល់ថ្ងៃទី 15 ខែ មេសា ឆ្នាំ 2015 តែត្រូវភ្ជាប់កុំព្យូទ័រទៅកាន់អ៊ីនធឺណែតផងទើប Microsoft ស្គាល់លេខកូដនេះ។

No comments:
Post a Comment