ចំពោះមូលហេតុដែលក្រុមហ៊ុន Microsoft ធ្វើបញ្ចេញប្រព័ន្ធប្រតិបត្តិការណ៍ Windows 10 អោយប្រជាជនធ្វើការសាកល្បងនោះ គឺព្រោះតែពួកគេចង់បានមតិពីអ្នកដែលបានប្រើប្រាស់នានាអំពីកំហុសឆ្គងនឹងកង្វះខាតអ្វីមួយនៅលើប្រព័ន្ធប្រតិបត្តិការណ៍ Windows 10 របស់ខ្លួនដើម្បើអោយពួកគេបានធ្វើការកែប្រែរាល់កំហុសឆ្គងនិងកង្វាស់ខាតដែលមានទាំងនោះអោយបានល្អប្រសើរឡើងផងដែរ។ ចំពោះមតិដែល Microsoft ទទួលបាននោះគឺមានរហូតដល់ 2 សែនមតិឯណោះ។
Microsoft ក៏បាននិយាយន្ថែមទៀតថាអ្នកដែលកំពុងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការណ៍ Windows 10 សាកល្បងនេះគឺភាគច្រើនមិនមែនប្រើប្រាស់សាកល្បងរួចក៏ធ្វើការផ្លាស់ប្តូរទៅប្រើប្រាស់ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការណ៍ Windows ផ្សេងនោះទេ គឺប្រើប្រាស់ជាប្រចាំថ្ងៃតែម្តង។

No comments:
Post a Comment