Cydia Source ពិសេសៗ​សម្រាប់ ប្រើ​ជាមួយ iOS 8 ដែល​បាន Jailbreak រួច


តើអ្នកទាំងអស់គ្នាបាន Jailbreak iPhone/iPad/iPod Touch របស់​អ្នក​ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS 8 រឺ iOS 8.1 ហើយ​រឺ​នៅ? ប្រសិន​បើ​អ្នក​ទាំង​អស់​គ្នា​បាន Jailbreak រួច​ហើយ អ្នក​ទាំង​អស់​គ្នា​អាច​នឹង​ជួប​ប្រទះ​នឹង​បញ្ហា​មួយ​ថា​ត្រូវ​បន្ថែម Source អ្វី​ខ្លះ​ទៅ​ក្នុង​កម្មវិធី Cydia ដើម្បី​ដោនឡូដ Tweak, កម្មវិធី, រឺក៏ Theme ពិសេស​ទៅ​ប្រើ​ប្រាស់​ជាក់​ជា​មិន​ខាន។ ជា​ការ​ពិត​ណាស់ Source មាន​ន័យ​ថា​ប្រភព ដូច្នេះ​ប្រសិន​បើ​យើង​ស្គាល់​ប្រភព​ល្អៗ យើង​នឹង​អាច​ទាញ​យក Tweak រឺ ក៏ Theme បាន​ល្អៗ​ដែរ ហើយ​ក៏​ឥត​គិត​ថ្លៃ​ដូច​គ្នា​ផង​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​ប្រភព Cydia ពិសេសៗ​ទាំង 7 ដែល​អ្នក​ទាំង​អស់​គ្នា​គួរ​តែ​បញ្ចូល​ទៅ​កាន់​
កម្មវិធី
Cydia របស់អ្នក។
Repo.biteyourapple.net
នេះគឺជា Source ដ៏ពិសេស និងពេញនិយម​បំផុត​មួយ​ព្រោះ​អី​វា​ពោរ​ពេញ​ទៅ​ដោយ Tweak និង Theme ជា​ច្រើន ហើយ​យើង​ក៏​អាច​ទាញ​យក​ពួក​វា​ដោយ​ឥត​គិត​ថ្លៃ​ផងដែរ។
Repo.insanelyi.com
នេះគឺជា Source ដ៏ល្អបំផុតមួយ ដែលយើងអាច​ទាញ Theme ក៏​ដូច​ជា​អ្វីៗ​សម្រាប់​កែច្នៃ​ជា​ច្រើន។ ប្រសិន​បើ​អ្នក​ចូល​ចិត្ត​ធ្វើ​ការ​កែច្នៃ​អ្វី​ផ្សេងៗ សូម​សាក​ល្បង​ជាមួយ Source នេះណា។
samnang.myrepospace.com
នេះគឺជា Source ដ៏ពេញនិយមសម្រាប់ប្រជាជនខ្មែរ​យើង ព្រោះ​អី​វា​ផ្ទុក​ទៅ​ដោយ​ពុម្ព​អក្សរ​ខ្មែរ​ជា​ច្រើន​សណ្ឋាន ដែល​យើង​អាច​ធ្វើ​ការ​ផ្លាស់​ប្តូរ​ទៅ​តាម​ចំណង់​ចំនូល​ចិត្ត ហើយ​ក្នុង​នោះ​ក៏​មាន​ក្តារ​ចុច​ផងដែរ។
Cydia.angelxwind.net
ប្រភព Cydia នេះមាន Tweak មិនសូវច្រើន​ទេ តែ​អ្វី​ដែល​វា​មាន​គឺ​សុទ្ធ​តែ​របស់​សំខាន់​ដូច​ជា Appsync Unified និង​របស់​មាន​អត្ថ​ប្រយោជន៍​ផ្សេងទៀត។
Cydia.hbang.ws
Repo នេះទាក់ទងនឹង Tweak ដែលធ្វើការកែច្នៃដែល​មាន​ដូចជា Tweak ឈ្មោះ​ថា ScreenFade និង Tap To Unlock ជាដើម។
Cydia.xsellize.com/
Repo នេះសម្បូរហ្គេមចាស់ៗដូចជា SEGA, NES រឺក៏ Game Boy ដែល​យើង​អាច​ដោនឡូដ ហើយ​យក​មក​លេង​នៅ​លើ​ទូរស័ព្ទ​របស់​យើងបាន។
Cydia.hackulo.us
Source មួយនេះសំបូរដោយកម្មវិធីពិសេសៗ និងទាញ​បាន​ដោយ​ឥត​គិត​ថ្លៃ​ដែរ ដែល​វា​ពេញ​និយម​បំផុត​សម្រាប់ iOS 6 និង 7 ហើយ iOS 8 ក៏​អាច​ប្រើ​ប្រាស់​បាន​ផងដែរ។
សូមបញ្ជាក់ផងដែរថា ដើម្បីបញ្ចូល Source ទាំងនេះ​ទៅ​ក្នុង Cydia របស់​អ្នក គឺ​យើង​គ្រាន់​តែ​បើក​កម្មវិធី Cydia > Source > Edit > Add ចម្លង​ឈ្មោះ Source ខាង​លើ​ហើយ​ដាក់​ចូល​ក្រឡោន​និង​ចុច Add ជា​ការ​ស្រេច (ឧទាហរណ៍ http://repo.biteyourapple.net)។ អ្នក​ទាំង​អស់​គ្នា​មិន​ចាំបាច់​បញ្ចូល Source ទាំង​អស់​ចូល​ទៅ​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​អោយ​កម្មវិធី Cydia គាំង​បាន ពោល​គួរ​ជ្រើស​រើស Source ណា​មួយ​ដែល​អ្នក​ចូល​ចិត្ត​ទៅ​ជា​ការស្រេច។

No comments:

Post a Comment