តើមិត្តអ្នកអានដែលធ្លាប់លើ Seafood cannon ដែរឬទេពីមុនមក? Seafood cannon នេះដូចជាល្បែងមួយប្រភេទដែលមានមនុស្សយកសត្វសមុទ្រដូចជាបង្គា ឬត្រីសាម៉ុងមកដាក់ក្នុងបំពង់មួយ ដែលអាចបាញ់បានស្រដៀងនឹងកាំភ្លើងធំ ប៉ុន្តែកំលាំងបាញ់របស់វាមិនសូវខ្លាំងនោះទេ។
មានក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធើណេតអត់ខ្សែមួយដ៏ធំនៅប្រទេសជប៉ុនបានផ្សព្វផ្សាយពាណិជ្ជកម្មមួយដោយប្រើប្រាស់សត្វបង្គាដើម្បីចង់បង្ហាញពីល្បឿនរបស់បណ្តាញ LTE របស់ពួកគេ។ នៅក្នុងវីដេអូផ្សព្វផ្សាយនោះ មានស្រ្តីមេផ្ទះពីរនាក់ដែលមានវិធីធ្វើម្ហូបបែបថ្មីដោយប្រើប្រាស់ បំពង់មួយដែលដាក់បង្គានៅក្នុង (Seafood cannon) ហើយបាញ់បង្ហោះទៅមុខ ប៉ះជាមួយម្សៅបំពង, ខ្លាញ់, ម្សៅនំបុ័ង និងកំដៅភ្លើង បន្ទាប់ប៉ះចំផ្ទាំងស៊ីបក៏ធ្លាក់ចូលចានតែម្តង ហើយថែមទាំងឆ្អិនល្អបានរហ័សទៀតផង។ សូមទស្សនាវីដេអូខាងក្រោម៖
ដូចអ្វីដែលអ្នកបានឃើញនៅវីដេអូខាងលើនេះពិតជាបង្ហាញពីភាពច្នៃប្រឌិត និងប៉ិនប្រសប់អំពីការផ្សព្វផ្សាយរបស់ពួកគេ ដែលអាចធ្វើឲ្យអតិថិជន និងមហាជនកាន់តែមានអារម្មណ៍ពេញចិត្ត និងចង់ប្រើប្រាស់បណ្តាញ LTE របស់ពួកគេថែមទៀតផង។

No comments:
Post a Comment