ធុញទ្រាន់នឹងការដោះសារទូរស័ព្ទរបស់អ្នក ដោយចុចប៊ូតុងម្តងហើយ ត្រូវអូស Slide To Unlock មែនទេ? យើងធ្លាប់បានប្រាប់ពីរបៀបជាច្រើនហើយ ក្នុងការដោះសោរ iDevice តាមរយៈគោះអេក្រង់ពីរដង ជាដើម តែលើកនេះ យើងនឹងនាំយកនូវវិធីប្លែក និងពិសេសជាងមុន។ វិធីនេះ មិនសូវជាល្អប៉ុន្មាននោះទេ ព្រោះដើម្បីអោយ iPhone, iPad យើងដំណើរការ បញ្ចេញពន្លឺមក យើងត្រូវផ្លុំ រឺក៏ស្រែកដាក់វា។
តម្រូវការ
- iPhone, iPad, iPod Touch 5th ដែលដំណើរការដោយ iOS 7.0.x ឡើងទៅ
- ឧបករណ៍របស់អ្នក បាន Jailbreak រួច (មានកម្មវិធី Cydia)
របៀបតម្លើង
- បើកកម្មវិធី Cydia > ចុចក្រឡោនស្វែងរក > វាយពាក្យ “BlowToUnlock” រួចតម្លើងវា និងចុច Restart Springboard
- បើក Setting > BlowToUnlock > រួចបើក Enable និងពីរខាងក្រោមទៀត
- នៅត្រង់បន្ទាត់ Sensitivity គឺជារបារស្រូបសម្លេង ពោលបើយើងបើកកាន់តែខ្ពស់ នោះកម្រិតចាប់ខ្យល់ រឺសម្លេងបានកាន់តែខ្លាំង។ យើងណែនាំអោយអ្នកដាក់ត្រឹមកម្រិត 0.10 ដល់ 0.20។
- ឥលូវនេះ បិទអេក្រង់ទូរស័ព្ទរបស់អ្នក ហើយព្យាយាមផ្លុំ រឺបញ្ចេញសម្លេង នៅកន្លែងស្រូបសម្លេង ដែល iPhone វាស្ថិតនៅផ្នែកខាងក្រោម និង iPad វាស្ថិតនៅផ្នែកខាងលើ
គូសបញ្ជាក់ផងដែរថា Tweak នេះមិនអាចដំណើរការបានល្អប៉ុន្មានទេ ពោលបើយើងបើកកម្រិត Sensitivity ខ្ពស់ពេក វានឹងឧស្សាហ៍ដោះសោរដោយខ្លួនឯង ពោលជួនកាលសូម្បីតែយើងគោះតុ ក៏វាលោតដោះសោរដោយខ្លួនឯងដែរ។ មួយវិញទៀត សូមកុំព្យាយាមដោះសោរដោយផ្លុំត្រង់រន្ធ Microphone ពេក ព្រោះអីខ្យល់របស់អ្នកដែលផ្លុំ អាចនឹងដោយមកជាមួយទឹកមាត់ ហើយទឹកមាត់នោះ អាចប៉ះពាល់ដល់គ្រឿងក្នុងម៉ាស៊ីនបាន។


No comments:
Post a Comment