សម្រាប់អ្នកកំពុងអានពត៌មាននេះអ្នកប្រាកដជាមានគណនីបណ្ដាញសង្គម Facebook ប្រើប្រាស់គ្រប់ៗគ្នាជាជាមិនខាន ព្រោះវាសារៈប្រយោជន៍ច្រើនខ្លាំងណាស់សម្រាប់មនុស្សទូទាំងពិភពលោក ក្នុងការទំនាក់ទំនងគ្នាទៅវិញទៅមក ក៏ដូចជាតាមដានពត៌មានផ្សេងៗបានយ៉ាងឆាប់រហ័សពីការចែករំលែកពីមួយទៅមួយ។ យ៉ាងណាមិញបើនិយាយដល់គុណវិបត្តិរបស់ Facebook វិញក៏មានផងដែរ តែយើងទាំងអស់គ្នាមិនសូវជាគិតដល់ប៉ុន្មានឡើយ ហើយភាគច្រើនដោយយោងតាមសង្គមខ្មែរសព្វថ្ងៃ Facebook ដូចពុំបានបង្កបញ្ហាជូនសង្គមច្រើននោះទេ មានតែអ្នកប្រើប្រាស់ខ្លួនឯង ដែលធ្វើអោយប៉ះពាល់ដល់សិទ្ធ និងធ្វើអោយសង្គមច្របូកច្របល់ ដោយសារតែការបង្ហោះវីដេអូ និងរូបភាពស្រើបស្រាល ឬ វីដេអូអាក្រាតកាយជាដើម។
តាមការពិតទៅ Facebook បង្កើតឡើងសម្រាប់មនុស្សប្រើប្រាស់ដើម្បីរក្សាទំនាក់ទំនងគ្នាបានល្អមិនថាអ្នកនៅទីណាឡើយ ក៏ដូចជាការចែករំលែកចំនេះដឹង និងពត៌មានពីមួយទៅមួយជាដើម ផ្ទុយទៅវិញអ្នកប្រើប្រាស់ខ្លះបានប្រើប្រាស់វាដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដើម្បីសប្បាយ ធ្វើអោយមានភាពច្របូកច្របល់ក្នុងសង្គម សម្រាប់សំឡុតគម្រាមកំហែង ឬសម្លាប់មនុស្សជាដើម ហើយសកម្មភាពទាំងនេះភាគច្រើនគឺមានកើតឡើងនៅស្រុកខ្មែរមួយៗ តែបើយើងក្រឡេកមើលទៅបរទេសវិញឃើញថា បញ្ហាអាក្រក់ៗជាច្រើនបានកើតឡើងដោយសារតែបណ្ដាញសង្គម Facebook ដូចជាករណីសម្លាប់មនុស្សជាដើម។ ដូច្នេះដោយយោងតាមការសិក្សាស្រាវជ្រាវពីក្រុមអ្នកជំនាញបានប្រកាសប្រាប់អោយយើងដែលមានបណ្ដាញសង្គម Facebook ដឹងថា មុខសញ្ញាមនុស្សដែលប្រើប្រាស់ Facebook ដើម្បីសម្លាប់ ឬធ្វើអត្ថឃាតមនុស្សមានចំនួន 6 ប្រភេទផ្សេងៗគ្នា ដែលបានកើតឡើង ហើយត្រូវបានកំនត់មុខសញ្ញាថាជាអំពីឃាតកម្ម។
មុខសញ្ញាទាំង 6 ប្រភេទនោះមានដូចខាងក្រោម៖
1. Reactor គឺជាជនដៃដល់ ឬជនល្មើសណា ដែលមានប្រតិកម្មជាមួយនឹងការបង្ហោះពត៌មាន ឬអ្វីមួយនៅតាម Facebook ប្រឆាំងទៅនឹងគំនិតរបស់ជននោះ ដោយចាប់ផ្ដើមព្យាបាត ឬវាយប្រហារទៅជនរងគ្រោះ។ ចំនួន Reactor នេះមានចំនួន 27% ដែលបានកើតឡើងក្នុងករណីបែបនេះក្នុងបណ្ដាញសង្គម Facebook។
ហេតុការណ៍កើតឡើងពិត៖ កាលពីឆ្នាំ 2008 កន្លងទៅលោក Wayne Forrester បានសម្លាប់ប្រពន្ធរបស់គាត់ឈ្មោះ Emma ដោយកាំបិតផ្ទះបាយ នៅពេលគាត់បានអាន Status របស់ប្រពន្ធគាត់បានបង្ហោះថា “ពួកគេទាំងពីរបានចែកផ្លូវគ្នា ហើយនាងចង់ជួបបុរសផ្សេងទៀត ដែលល្អជាជាងប្ដីនាង”។
2. Informer គឺជាប្រភេទជនល្មើស និងជនដៃដល់ធំទី 2 ក្នុងបណ្ដាញសង្គម Facebook បើគិតជាភាគរយគឺ 22.9% ឯណោះ ដោយជនប្រភេទ Informer នេះប្រាប់ទៅកាន់មិត្តភក្ដិនៅក្នុង Facebook របស់ពួកគេអំពីប៉ុនប៉ងធ្វើឃាតនរណាម្នាក់ ដោយគិតទុកជាមុន។
ហេតុការណ៍កើតឡើងពិត៖ កាលពីឆ្នាំមុនលោក Merrick McKoy នៅឯរដ្ឋ Colorado បានលួចកូនស្រីរបស់គាត់អាយុពីរឆ្នាំពីប្រពន្ធរបស់គាត់ដែលបានលែងលះគ្នារួច ហើយបានបង្ហោះរូបភាព និងផ្ញើរសាជាអក្សរទៅកាន់ប្រពន្ធគាត់ឈ្មោះ Mia អំពីអ្វីដែលគាត់បានប្រាប់ទៅនាង តែនាងមិនជឿ បន្ទាប់មកគាត់បានបាញ់សម្លាប់កូនស្រីបង្កើតផ្ទាល់ខ្លួនរបស់គាត់ ហើយក៏បាញ់ខ្លួនឯងតាមក្រោយ។
3. Antagonist គឺជាប្រភេទមនុស្សជាសត្រូវនឹងគ្នាតាមរយៈ Facebook រហូតឈានទៅដល់ការប្រឈមមុខគ្នា ទៅវិញទៅមក ដែលចំនួននេះគិតជាភាគរយគឺមានចំនួនដល់ទៅ 16.7%។ ហើយប្រិយមិត្តគួរតែដឹងហើយថា នឹងមានរឿងអ្វីកើតឡើងនៅពេលមនុស្សជាសត្រូវនឹងគ្នាជួបគ្នាមុខនឹងមុខ ពួកគេប្រាកដជាវាយប្រហារគ្នាជាក់ជាមិនខាន។
ហេតុការណ៍កើតឡើងពិត៖ ហេតុការនេះកើតមានឡើងច្រើនខ្លាំងណាស់ ដោយសារតែឈ្លោះគ្នាតាម Facebook រហូតឈានដល់ថ្នាក់ជួបមុខគ្នាខាងក្រៅ ដើម្បីបង្ករជម្លោះអោយដឹងថាមួយណាខ្លាំងជាងមួយណាអោយប្រាកដ។ រឿងនេះប្រាកដជាធ្លាប់កើតមានឡើងនៅប្រទេសកម្ពុជា តែយើងមិនដឹងច្បាស់ ពិសេសកើតឡើងក្នុងសង្គមយុវវ័យ រីឯនៅបរទេសវិញគឺមានហេតុការណ៍ដែលឈានទៅដល់ការសម្លាប់អាយុជីវិតថែមទៀត។
4. Predatorជាជនណាដែលប្រើប្រាស់គណនីក្លែងក្លាយ ឬមាន Profile Picture មិនមែនជាមុខមាត់ពិតប្រាកដរបស់ខ្លួន ដោយធ្វើអោយទាក់ទាញចិត្តអ្នកផ្សេងអោយលង់ស្នេហ៍ ឬចាប់អារម្មណ៍លើខ្លួនឯង។
ហេតុការណ៍កើតឡើងពិត៖រឿងនេះក៏កើតមានឡើងច្រើនណាស់ដែរក្នុងសង្គម Facebook របស់ស្រុកខ្មែរយើង ព្រោះមានមនុស្សជាច្រើនបានបង្កើតគណនី Facebook ក្លែងក្លាយជាច្រើន មិនថាប្រុស ឬស្រីឡើយ។ ការធ្វើបែបនេះគឺវាអាចបង្កអោយមានផលវិបាកផ្សេងៗជាច្រើនដូចជាអំពើរផ្លន់ រំលោភ ចាប់ជម្រិត ឬឈានទៅដល់ករណីសម្លាប់ផងដែរ បើជនណាម្នាក់ស្អប់នរណាម្នាក់។
5. Imposterជាជនល្មើសណាដែលតែងខ្លួនជាជនរងគ្រោះ ដើម្បីបំភាន់ភ្នែកពីមហាជន ឬតែងខ្លួនជានរណាម្នាក់ផ្សេងទៀត ដើម្បីមានឱកាសចូលទៅជិត ឬប្រើប្រាស់គណនី Facebook ផ្ទាល់ខ្លួនរបស់ជនរងគ្រោះ។
ហេតុការណ៍កើតឡើងពិត៖ហេតុការណ៍នេះក៏កើតមានឡើងក្នុងសង្គម Facebook ក្នុងប្រទេសយើងផងដែរ ពិសេសករណីសង្សារ ឬប្ដីប្រពន្ធជាដើម ដើម្បីតាមដានអោយបានថា តើគាត់ម្នាក់នោះមានអ្នកក្រៅលួចលាក់ខ្លួនដែលឬទេ ក៏ដូចជាករណីផ្សេងៗទៀត ដែលពិបាកនឹងធ្វើការរៀបរាប់។
6. Fantasist ឃាតករប្រើប្រាស់បណ្ដាញសង្គម Facebook ដើម្បីបណ្ដោយខ្លួនអោយទៅជាអ្វីមួយដែលមិនងាយនឹងកើតឡើង ឬមិនគួរអោយជឿ ដូចជាបណ្ដោយខ្លួនទៅតាមមិត្តភក្ដិតាម Facebook ទៅធ្វើអ្វីមួយតាមអ្វីដែលគេប្រាប់អោយធ្វើ។ ជាការពិតមានមនុស្សខ្លះពិតជាបណ្ដោយខ្លួនពួកគេទៅតាមអ្វីដែលគេប្រាប់ពិតប្រាកដមែន តែភាគច្រើនគឺកើតឡើងនៅតែបរទេសប៉ុណ្ណោះ។
ហេតុការណ៍កើតឡើងពិត៖មានច្រើនករណីខ្លាំងណាស់ដែលបានកើតឡើងនៅបរទេស រហូតឈានទៅដល់ការធ្វើឃាតផងដែរ ព្រោះបណ្ដោយខ្លួនតាមមិត្តភក្ដិពេក។



No comments:
Post a Comment